សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី១ដាក់គ្រឿងចក្រស្តារស្មៅចេញពីប្រឡាយដេីម្បីរំដោះទឹកជំនន់
ដោយមើលឃើញនៅលើផ្ទៃប្រឡាយមេមួយខ្សែពោរពេញទៅដោយកាកសំណល់ស្មៅដុះពេញលេីផ្ទៃទឹកដែលបណ្ដាលឲ្យស្ទះចរន្តទឹកហូរ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់ចោមចៅទី១ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រស្តារកាយយកស្មៅចេញដេីម្បីសម្រួលដល់ចរន្ដទឹកហូរលឿន បញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ការដាក់គ្រឿងចក្រកាយស្ដារស្មៅចេញពីប្រឡាយនេះ គឺដោយសារកាកសំណល់ និងស្មៅនៅលើផ្ទៃទឹកបានធ្វេីឲ្យស្ទះនូវចរន្តទឹកហូរ មិនហូរបានលឿនដែលអាចនឹងបង្កជាទឹកជំនន់ក្នុងមូលដ្ឋាន។

លោកចៅសង្កាត់បន្ថែមថា ប្រឡាយដែលត្រូវកាយស្ដារនេះ គឺជាប្រទ្បាយទួលពង្រទី២ ដែលមានប្រវែង ២០០០ម៉ែត្រ ចាប់ពីចំណុចភូមិត្រពាំងរំចេក និងភូមិទួលពង្រ ដល់ព្រំប្រទល់សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីរំដោះការជន់លិច និងការកកស្ទះទឹក នៅក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី១។

ក្នុងនាមអាជ្ញាធរ លោកចៅសង្កាត់ចោមចៅទី១ សូមគោរពថ្លែងអំណរគុណលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សក់ ចន្ច័កញ្ញារិទ្ធ អភិបាលខណ្ឌ ដែលបានផ្តល់គ្រឿងចក្រដេីម្បីចុះស្តារប្រឡាយខាងលេីរំដោះទឹកជូនបងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


