ព័ត៌មានជាតិ
លោក ស សុខា ប្រគល់អំណោយជូនវរនគរបាលការពារព្រំដែនគោក និងជនភៀសសឹក ខេត្តសៀមរាប និងឧត្តរមានជ័យ
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីទុក្ខលំបាករបស់កងកម្លាំងការពារព្រំដែនគោក និងប្រជាពលរដ្ឋភៀសសឹក ចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ មួយចំនួនប្រគល់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

តាមការបញ្ជាក់របស់នាយករដ្ឋបាលខេត្ត បានឱ្យដឹងថា អំណោយរបស់លោក ស សុខា មានអង្ករ ២០តោន ,មី ១០០កេសធំ, ត្រីខ ១០០កេស , គុយទាវកញ្ចប់ ១០០ កេស ,ទឹកសុទ្ធ ២០០កេស និង ថ្នាំបាញ់មូស ៤ពាន់ដប ដែលត្រូវប្រគល់ជូនដល់ រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងមួយខេត្ត និងអង្គភាព ទទួលបាន អង្ករ ៥តោន, មី ២៥កេសធំ , ត្រីខ ២៥កេស, គុយទាវកញ្ចប់ ២៥កេស ,ទឹកសុទ្ធ ៥០កេស និងថ្នាំបាញ់មូស ១ពាន់ដប៕
ការប្រគល់ជូនអំណោយនាពេលនេះ ដើម្បីសម្រាប់ធ្វើការផ្គត់ផ្គង់ជូនដល់វរនគរបាលការពារព្រំដែនគោក និងប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់ព្រំដែនកម្ពុជា-ថៃ ស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ៕



ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


