Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបូមស្តារប្រព័ន្ធលូ សម្រួលទឹកហូរលឿន នៅផ្លូវជាតិលេខ ៤

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ ២០២៥ លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី ៣ និង លោក សុទ្ធ សុជាតិ ចៅ​សង្កាត់​រង​ទី ១ ព្រមទាំង​ក្រុម​ការងារ បាន​ចុះ​ពិនិត្យ និង​ដាក់​រថយន្ត​បូម​លូ ប្រព័ន្ធ​លូ ១ ខ្សែ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ត្រង់​ចំណុច​មុខ(​ធនាគារ ABA) ដើម្បី​សម្រួល​ចរន្ត​ទឹក​ហូរ​បាន​លឿន ក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន បាន​ឲ្យ​ដឹងថា ដោយសារ​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​រស់នៅ​តំបន់​នោះ​មិន​រក្សា​បាន​នូវ​បរិស្ថាន និង​អនាម័យ ត្រឹមត្រូវ ដោយ​ទុកដាក់​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ ធ្វើ​ឲ្យ​សំរាម កាក​សំណល់ ធ្លាក់​ចូល​ប្រព័ន្ធ​លូ​ស្ទះ​ចរន្ត​ទឹក​ហូរ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង។

លោក​ចៅ​សង្កាត់​ចោមចៅ​ទី ៣ ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ជើង ១ ដែល​រស់នៅ​អម​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ មេត្តា​វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​បោះចោល ខ្លាច​សំរាម​ទាំងនោះ​ធ្លាក់​ ឬ ហូរ​ចូល​ប្រឡាយ និង​មាត់​លូ បង្ក​ការ​កកស្ទះ​នូវ​ចរន្តទឹក​ហូរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម