នយោបាយ
ការកែសម្រួលអាវុធ ការដោះលែងទាហានខ្មែរ និងការបើកព្រំដែនត្រូវបានលើកមកនិយាយក្នុងកិច្ចប្រជុំ GBC
ប្រទេសកម្ពុជា និងថៃ បានឈានដល់ការសម្របសម្រួលយុទ្ធោបករណ៍នៅព្រំដែន ការសម្របសម្រួលដើម្បីឱ្យដោះលែងទាហានខ្មែរ និងការពិចារណាបើកព្រំដែនព្រំដែនឡើងវិញក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ឧបនាយករដ្ឋមន្ត្រីការពារលោក ទៀ សីហា បានឱ្យដឹងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី១របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅវេលាថ្ងៃត្រង់នៃថ្ងៃពុធនេះថា ការកែសម្រួលយុទ្ធោបករណ៍ និងសម្ភារៈយោធានឹងចាប់ផ្ដើមពិភាក្សាជាមួយថៃនៅពេល៣សប្ដាហ៍ទៀតដើម្បីរៀបចំផែនការសកម្មភាពក្នុងការកែសម្រួលនិងដោយមានការត្រួតពិនិត្យពីក្រុមអ្នកអង្កេតការណ៍អាស៊ាន (AOT)។ លោកក៏បានឱ្យដឹងបន្ថែមថាក្នុងកិច្ចប្រជុំនោះភាគីកម្ពុជា-ថៃក៏បានពិភាក្សាដើម្បីឱ្យមានការដោះលែងទាហានខ្មែរទាំង១៨នាក់ឱ្យឆាប់បានវិលត្រលប់មកកម្ពុជាវិញផងដែរដើម្បីជាផ្លូវបង្កើតភាពជឿទុកចិត្តគ្នាឡើងវិញ។
លោករដ្ឋមន្ត្រីការពារជាតិបានបញ្ជាក់ថា៖ «ភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី និងជៀសវាងការប៉ះទង្គិចគ្នាភាគីទាំងពីរបានបញ្ជាក់ថាការពង្រឹងទំនាក់ទំនងគ្រប់កម្រិតក្នុងការកសាងជំនឿទុកចិត្តនិងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ»។
ក្នុងការថ្លែងនោះលោករដ្ឋមន្ត្រីក៏បានឱ្យដឹងពីការទទួលយកសំណើររបស់ប្រទេសជប៉ុនជំរុញឱ្យបើកទ្វារព្រំដែនមួយចំនួនឡើងវិញដើម្បីធានាដល់ការដឹកទំនិញចាំបាច់រវាងប្រទេសទាំងពីរមកពិចារណាក្នុងកិច្ចប្រជុំនោះផងដែរ។

មានចំណុចផ្សេងទៀតដែលភាគីទាំងពីរបានពិភាក្សាក្នុងកិច្ចប្រជុំ GBC តាំងពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី១០ ខែកញ្ញានេះទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ ញុះញ៉ង់ ការដោះមីនតាមព្រំដែន កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន និងការបញ្ជាក់ពីការទទួលស្គាល់គណៈកម្មាធិការចម្រុះព្រំដែន JBC គឺជាយន្តការតែមួយគត់ក្នុងការដោះស្រាយបាតុភាពតាមបន្ទាត់ព្រំដែនដោយសន្ដិវិធី។
ក្រោយកិច្ចប្រជុំនៅថ្ងៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារស្វាគមន៍ចំពោះលទ្ធផលដោយចាត់ទុកថាជាភាពវិជ្ជមានមួយបន្ថែមទៀត។ កិច្ចប្រជុំ GBC លើកទី២នឹងធ្វើឡើងនៅក្នុងអំឡុងពេល៣០ថ្ងៃទៀត ដោយប្រទេសថៃគឺជាម្ចាស់ផ្ទះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


