ព័ត៌មានអន្ដរជាតិ
ផ្សារល្បីឈ្មោះមួយក្នុងទីក្រុងបាងកក ត្រូវអគ្គិភ័យឆាបឆេះ
អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅលាយឡំជាមួយផ្សែងខ្មៅខ្មួលខ្មាញ់ ធ្វើឲ្យមនុស្សភ័យឆោឡោ ក្នុងហេតុការណ៍ឆេះផ្សារដ៏ល្បីមួយនៅប្រទេសថៃ។

តាមការផ្សាយរបស់ Khaosod, ផ្សារ Pahurat ក្នុងខ័ណ្ឌ Phra Nakhon នៃទីក្រុងបាងកក ត្រូវអគ្គិភ័យឆាបឆេះ នាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី១៣ខែកញ្ញាឆ្នាំ២០២៥ ខណៈអាជ្ញាធរបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពី ទុស្សេខ្សែភ្លើង។

សមត្ថកិច្ចបានឲ្យដឹងថា ភ្លើងបានឆេះចេញពីជាន់ទី២នៃអគារមួយ រួចក៏រាលដាលយ៉ាងឆាប់រហ័ស។ ភ្លាមៗកងពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅ ហើយត្រូវចំណាយពេល២០នាទី ទើបគ្រប់គ្រងស្ថានការណ៍បាន។

ក្នុងហេតុការណ៍នេះ ធ្វើឲ្យអ្នករស់នៅជិតផ្សារភ្ញាក់ពីដំណេក ទាំងភាពភ័យរន្ធត់ ហើយប្រញាប់ប្រញាល់ជញ្ជូនទ្រព្យសម្បត្តិចេញពីផ្ទះ ឯខ្លះទៀតរត់ឆោឡោ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានមនុស្សស្លាប់ឬរបួសក្នុងហេតុការណ៍នេះទេ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្លាំងពន្លត់អគ្គិភ័យពីរនាក់រងរបួសក្នុងប្រត្តិបត្តិការពន្លត់ភ្លើងនៅខណ្ឌជ្រោយចង្វារ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


