កីឡា
ស្ថិតិថ្មី ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អឥតខ្ចោះ ៤ប្រកួតគ្មានដៃគូស៊ុតចូល
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកំពុងធ្វើយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រកួតលីគបាល់ទាត់កំពុលកម្ពុជា រដូវកាលថ្មី បន្ទាប់ពីឆ្លងកាត់ ៤ ប្រកួតមិនទាន់មានក្រុមណាស៊ុតចូលសោះ។

នៅសប្តាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង បានបន្តរក្សាសំណាញ់ទីរបស់ខ្លួនស្អាត (Clean Sheet) តាមរយៈជ័យជម្នះ ២-០ លើ វិសាខា នៅកីឡដ្ឋានព្រីនស៍ ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ ២០២៥។ ២គ្រាប់រកបានដោយកីឡាករខ្សែបម្រើការពារកណ្តាល Odawara Takashi និងខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwam Peprah។

នេះជាជ័យជម្នះសំណាញ់ទីស្អាត លើកទី៤ បន្ទាប់ពីឈ្នះ ណាហ្គាវើលដ៍ទី ៣-០, អង្គរថាយហ្គឺរ ៣-០ និង បឹងកេត ៣-០។ ដូច្នេះមិនទាន់មានក្រុមណាអាចស៊ុតចូល ព្រះខ័នរាជស្វាយរៀងបានឡើយ ហើយពួកគេបានស៊ុតចូលដៃចំនួន ១១គ្រាប់ រកបាន ១២ពិន្ទុពេញ ដើម្បីបន្តឈរលើកំពូលតារាងដ៏រឹងមាំ។ នេះជាស្ថិតិថ្មីដែលពួកគេបានបង្កើត ហើយកន្លងមកក៏មិនធ្លាប់មានក្រុមណាធ្វើបានដូចដែរ។

នៅជាមួយគ្នានេះ ក្រុមកងយោធពលខេមរភូមិន្ទ នៅតែមិនទាន់ស្គាល់បរាជ័យ បន្ទាប់ពីស្មើជាមួយម្ចាស់ផ្ទះ បឹងកេត ១-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពួកគេឈ្នះ១ និងស្មើ ៣ មាន៦ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៤។

ចំណែក ភ្នំពេញក្រោន ក៏មិនទាន់បរាជ័យដែរ បន្ទាប់ពីឆ្លងកាត់ ៣ ប្រកួត គឺ ឈ្នះ ១ និងស្មើ ២ រកបាន៥ពិន្ទុ ឡើងទៅកាន់លេខ ៥។ ការប្រកួតចុងក្រោយ ពួកគេលេងនៅទឹកដីឡាយហ្វ ព្រះសីហនុ ដែលមានស្មៅខូចជោកជាំខ្លាំង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


