ព័ត៌មានជាតិ
អភិបាលស្រុកស្វាយលើ ៖ ជំនន់ទឹកភ្លៀងនៅតំបន់ភ្នំគូលែន ស្រកចុះបណ្ដើរៗ ហើយ
ជំនន់ទឹកភ្លៀងនៅតំបន់ភ្នំគូលែន បានស្រកចុះវិញបណ្ដើរៗ ហើយ បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធនៅតំបន់នោះ ប្រឹងប្រែងបញ្ចៀសទឹកឲ្យហូរតាមស្ទឹង និងអូរ។ នេះបើតាមការបញ្ជាក់របស់លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ។

កាលពីព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ ជំនន់ទឹកភ្លៀង ហក់ឡើងខ្លាំង ហូរលិចតំបន់ទឹកធ្លាក់ភ្នំគូលែន ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកស្វាយលើ បានប្រកាសបិទផ្អាកភ្ញៀវទេសចរចូលទៅលេងនៅតំបន់ទឹកធ្លាក់ភ្នំគូលែនបណ្ដោះអាសន្ន។

អាជ្ញាធរបានឲ្យដឹងថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗ គ្នា ធ្វើឲ្យទឹកជន់ហក់ឡើងខ្លាំង ជន់លិចទីកន្លែងអង្គុយ កន្លែងកម្សាន្តនានា ដោយស្ថានភាពទឹកកាន់តែហក់ឡើងខ្លាំង ទើបសម្រេចបិទតំបន់ទឹកធ្លាក់ភ្នំគូលែនជាបណ្ដោះអាសន្ន មិនឲ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ជៀសវាងហានិភ័យផ្សេងៗ កើតឡើង។

ជាមួយនេះ លោកអភិបាលស្រុកស្វាយលើ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៦ កញ្ញា នេះ ស្ថានភាពទឹកនៅតំបន់ទឹកធ្លាក់ភ្នំគូលែន បានស្រកចុះជាបណ្ដើរៗ ហើយ ប៉ុន្តែអាជ្ញាធរមិនទាន់អនុញ្ញាតឲ្យភ្ញៀវទេសចរចុះលេងបានទេ។ ដោយឡែក សម្រាប់ការអង្គុយលេង ញាំអាហារនៅតាមខ្ចុស ភ្ញៀវទេសចរអាចចូលអង្គុយលេងបានធម្មតា៕
អត្ថបទ ៖ ជុន កុសល
សូមទស្សនាវីដេអូខាងក្រោម ៖
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


