សេដ្ឋកិច្ច
កម្ពុជាជំរុញអាជីវកម្មផ្តោតលើការផ្តល់ហិរញ្ញវត្ថុប្រកបដោយចីរភាព
និយ័តករមូលបត្រកម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានសហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ(UNESCAP) , វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) , សាជីវកម្មធានាឥណទានវិនិយោគ(CGIF) , ក្រុមហ៊ុន GuarantCo និងសាជីវកម្មធានាឥណទានកម្ពុជា(CGCC) រៀបចំសិក្ខាសាលា ស្តីពី “ការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់កម្ពុជា៖ មាគ៌ានៃសញ្ញាបណ្ណបៃតងឆ្ពោះទៅកាន់ការ វិនិយោគអាកាសធាតុ”។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងផ្សព្វផ្សាយដល់ក្រុមហ៊ុនបោះផ្សាយសក្តានុពលដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីផ្តល់ជំនួយបច្ចេកទេសកម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA) វគ្គទី៣ តាមរយៈការពង្រឹងការយល់ដឹងពីការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយ (Use-of-Proceeds-UOP) និងសញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព (SLBs)។
ព្រមទាំងការផ្សព្វផ្សាយរបាយការណ៍ស្តីពី “ការកសាងគម្រោងហិរញ្ញវត្ថុរយៈពេលវែងក្នុងវិស័យមិនមែនហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា” ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរវាង ន.ម.ក. និង UNESCAP ក្នុងគោលដៅកសាងនូវហិរញ្ញប្បទានគម្រោងហិរញ្ញវត្ថុបៃតងរយៈពេលវែង និងគាំទ្រដល់អន្តរកាលឆ្ពោះទៅរកការបំភាយឧស្ម័នកាបូនកម្រិតទាបនៅប្រទេសកម្ពុជា។

សិក្ខាសាលានេះ មានការផ្តល់សុន្ទរកថាបើកដោយ លោកស្រី Nathalie Andre នាយិកា GGGI ប្រចាំប្រទេសកម្ពុជា និងសុន្ទរកថាបិទដោយ លោកស្រី Deanna Morris មន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៃ UNESCAP និងមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក., UNESCAP, GGGI, CGCC, CGIF, ក្រុមហ៊ុន GuarantCo, ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, និយ័តករធានារ៉ាប់រងកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងៗជាច្រើនទៀតផងដែរ។ សិក្ខាសាលានេះ បានប្រព្រឹត្ដទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


