Connect with us

កីឡា

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ ឡៅ​ ស៊ីណាត​ និយាយ​យ៉ាងណា​ចំពោះ​ការ​ចាញ់​របស់​ប្អូនៗ​នៅ​សៀម​រាប​

បានផុស

នៅ

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​ជា​គ្រូ​ជម្រើសជាតិ​លោក​ ឡៅ​ ស៊ីណាត​ ថា​ពិត​ស្ដាយ​ចំពោះ​ការ​ចាញ់​របស់​ប្អូនៗ​ទាំង​ពីរ​មាន​ ចន្ទ្រា​ និង​ ចិត្រា​ នៅ​ឯ​ខេត្ត​សៀមរាប​ ប៉ុន្តែ​កីឡា​មានតែ​ប៉ុណ្ណឹងបើ​មិន​ឈ្នះ​គឺ​ចាញ់​ ដូច្នេះ​ត្រូវ​តស៊ូ​តខំប្រឹងប្រែង​ទៅ​មុខ​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ឡៅ ចិត្រា​ ប្រកួត​នៅ​សៀមរាប​

លោក​ ឡៅ​ ស៊ីណា​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាញ់​របស់ប្អូនៗ​ទាំង​ពីរ​នៅ​សៀមរាប​ស្ដាយ​គឺ​ស្ដាយ​ហើយ​ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ចាញ់​គេទៅ​ហើយ​។​ កីឡា​គឺ​បែប​នេះ​ឯង​បើ​មិនឈ្នះ​គឺ​ចាញ់​មាន​តែ​ខំប្រឹង​ហ្វឹកហាត់​ និង​តស៊ូ​តទៅ​មុខ​ទៀតតែ​ប៉ុណ្ណោះ។​

ចន្ទ្រា​ ក្នុងជំនួប​សងសឹកនៅសៀមរាប

គ្រូ​ជម្រើស​ជាតិ​គុន​ខ្មែរ​រូប​នេះ​បន្ត​ទៀត​ថា​ ចំពោះ​ជំនួប​សងសឹក​រវាង​ ចិត្រា​ និង​ Antonio Martinenzue គឺ​អាស្រ័យ​លើ​ខាង​កម្មវិធី​គេ​រៀបចំ​នោះ​ទេ​។​ បើ​គេ​គិត​ថា​ចង់​រៀបចំ​ឲ្យ​សងសឹកម្ដង​ទៀត​ ឬ​យ៉ាងណា​នោះអាស្រ័យ​លើ​ខាង​កម្មវិធី។​ មួយ​វិញ​ទៀត​បើ​ខាង​ម្ចាស់​កម្មវិធី​គិត​ថា​គូ​នេះ​មាន​គេ​គាំទ្រ​ចង់​ទស្សនា​ច្រើនហើយ​​ចង់​រៀបចំ​ម្ដង​ទៀត​ក៏​ទៅ​តាម​ហ្នឹង​ទៅ​មិន​ថ្វី​ទេ។​

ចន្ទ្រា​ ក្រោយ​ចាញ់​កីឡាករ Juan Jackson

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ក្នុង​កម្មវិធី​ប្រដាល់​ក៏​ធំ​ Land Of Peace​ នៅ​សៀមរាប​កាល​នោះ​គឺ​ត្រកូល​ ឡៅ​ ទាំង​ពីរ​ចាញ់​ដៃគូ​ដូច​គ្នា​គឺ​ ឡៅ ចន្ទ្រា​ ចាញ់​កីឡាករ​អាមេរិក​ Juan Jackson ត្រូវ​​គ្រូ​ពេទ្យ​បញ្ឈប់​ក្នុង​ទឹក​ទី២​ ដោយ​សារ​បែក​ធំ​ពេក។​ ចំណែក​ ឡៅ​ ចិត្រា​ ចាញ់​សន្លប់​នៅ​ទឹក​ទី២​ ក្រោម​ថ្វីដៃ​កីឡាករ​អាមេរិក​ Antonio Martinezu ៕​

ចន្ទ្រា​ កាលឈ្នះដៃគូនៅអាមេរិក

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម