កីឡា
Man United ស្ថិតក្នុងក្លិបលំដាប់កំពូលទាំង ១០ រកបានប្រាក់ចំណូលច្រើនបំផុតក្នុងលោក
ក្លិបបាល់ទាត់ Manchester United នៅតែស្ថិតក្នុងចំណោមក្លិបលំដាប់កំពូលទាំង ៥ ក្នុងពិភពលោក ដែលរកបានប្រាក់ចំណូលប្រចាំឆ្នាំច្រើនជាងគេបំផុត ទោះពួកគេកំពុងធ្លាក់ទម្រង់លេងខ្លាំង និងគ្មានកៅអីលេងក្នុងពាន អឺរ៉ុប ណាមួយក៏ដោយ។

យោងតាមការចុះផ្សាយដោយ beIN SPORTS បានឱ្យដឹងថា Man United ស្ថិតក្នុងលំដាប់ទី ៤ ជាក្រុម ដែលរកចំណូលបានច្រើនបំផុត ពោលគឺចំនួន ៨៩៤ លានដុល្លារអាមេរិក។ ដោយឡែកក្រុមស្ថិតនៅលំដាប់ទី ១ គឺ Real Madrid ដោយឆ្នាំ ២០២៥ នេះ ពួកគេរកបានប្រាក់ចំណូលបានចំនួន ១.២១ ពាន់លានដុល្លារអាមេរិក។

ក្រុមលំដាប់ទី ២ បានទៅលើ Manchester City ដោយឆ្នាំ ២០២៥ ពួកគេរកបានប្រាក់ចំណូលចំនួន ៩៧៣ លានដុល្លារអាមេរិក។ ក្រុមលំដាប់ទី ៣ គឺ Paris Saint-Germain រកបានប្រាក់ចំណូលចំនួន ៩៣៥ លានដុល្លារអាមេរិក។ ក្រុមលំដាប់ទី ៥ គឺ Bayern Munich រកបានប្រាក់ចំណូលបានចំនួន ៨៨៩ លានដុល្លារអាមេរិក។

រីឯលំដាប់ទី ៦ បានទៅលើ Barcelona រកបានប្រាក់ចំណូលបានចំនួន ៨៨៣ លានដុល្លារអាមេរិក។ ក្រុមលំដាប់ទី ៧ បានទៅលើ Arsenal រកបានប្រាក់ចំណូលបានចំនួន ៨៣៣ លានដុល្លារអាមេរិក។ ក្រុមលំដាប់ទី ៨ គឺ Liverpool រកបានប្រាក់ចំណូលបានចំនួន ៨២៩ លានដុល្លារអាមេរិក។ ក្រុមលំដាប់ទី ៩ គឺ Tottenham Hotspur រកប្រាក់ចំណូលបានចំនួន ៧១៤ លានដុល្លារអាមេរិក។ ចុងក្រោយក្រុម Chelsea ស្ថិតនៅលំដាប់ទី ១០ រកប្រាក់ចំណូលបានចំនួន ៦៣២ លានដុល្លារអាមេរិក។
ខាងក្រោមនេះ ជាលំដាប់ក្លិបទាំង ១០ រកបានប្រាក់ចំណូលច្រើនបំផុតសម្រាប់ឆ្នាំ ២០២៥៖
១. Real Madrid – $១.២១ ពាន់លានដុល្លារអាមេរិក
២. Manchester City – ៩៧៣ លានដុល្លារអាមេរិក
៣. Paris Saint-Germain – ៩៣៥ លានដុល្លារអាមេរិក
៤. Manchester United – ៨៩៤ លានដុល្លារអាមេរិក
៥. Bayern Munich – ៨៨៩ លានដុល្លារអាមេរិក
៦. Barcelona – ៨៨៣ លានដុល្លារអាមេរិក
៧. Arsenal – ៨៣៣ លានដុល្លារអាមេរិក
៨. Liverpool – ៨២៩ លានដុល្លារអាមេរិក
៩. Tottenham – ៧១៤ លានដុល្លារអាមេរិក
១០. Chelsea – ៦៣២ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ beIN SPORTS
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


