សន្តិសុខសង្គម
តម្រូវការសាច់សត្វសម្រាប់ផ្គត់ផ្គង់ធ្វើម្ហូបអាហារក្នុងខេត្តបាត់ដំបងគ្រប់គ្រាន់ មិនមានការនាំចូលពីក្រៅប្រទេសឡើយ
បច្ចុប្បន្នសាច់សត្វ គោ ក្របី ជ្រូក និងបក្សី ដែលចិញ្ចឹមនៅតាមកសិដ្ឋាន និងនៅតាមផ្ទះ ក្នុងខេត្តបាត់ដំបងទាំងមូល គឺអាចផ្គត់ផ្គង់តម្រូវការទៅលើទីផ្សារសម្រាប់ធ្វើម្ហូបអាហារទទួលទានរបស់ប្រជាពលរដ្ឋក្នុងខេត្តបានគ្រប់គ្រាន់ ដោយអាចសល់នាំចេញទៅលក់តាមបណ្ដាខេត្តនានាផងដែរ ដោយមិនមានការនាំចូលសាច់សត្វពីបរទេសឡើយ។

លោក វិន ឈៀប អនុប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានបញ្ជាក់ថា បច្ចុប្បន្ននៅតាមកសិដ្ឋានតូចធំ និងនៅតាមផ្ទះ គឺមានការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ទា និងក្រួច យ៉ាងច្រើនដែលអាចផ្គត់ផ្គង់តាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តបានយ៉ាងគ្រប់គ្រាន់។

លោកបានបន្ថែមថា គោ ក្របី ដែលនៅតាមកសិដ្ឋានក្នុងខេត្តមានប្រមាណជាង ១៧៧.០០០ ក្បាល ដោយឡែកសត្វជ្រូក មានប្រមាណជាង ៧០.០០០ ក្បាល រីឯពពួកសត្វបក្សីដូចជា មាន់ ទា ក្រួច មានប្រមាណជាង ២លានក្បាល ដែលសត្វទាំងនេះអាចផ្គត់ផ្គង់ទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋក្នុងខេត្តបានយ៉ាងល្អប្រសើរ។ សម្រាប់ថ្ងៃបុណ្យទានដូចជាបច្ចុប្បន្នមានការធ្វើម្ហូបសម្រាប់កាន់បិណ្ឌ និងសម្រាប់ថ្ងៃភ្ជុំបិណ្ឌខាងមុខ សត្វគោក្របីដែលត្រូវកាប់ដើម្បីតម្រូវការរបស់ប្រជាពលរដ្ឋ គឺចន្លោះពី ៦០ ទៅ ៧០ ក្បាល ក្នុងមួយថ្ងៃ ដោយមិនមានការនាំចូលពីប្រទេសជិតខាងឡើយ។

នៅក្នុងខេត្តបាត់ដំបងទាំងមូល ដែលមាន១៤ ក្រុងស្រុក គឺកសិដ្ឋានដែលមានចុះក្នុងបញ្ជីសម្រាប់សត្វគោ ក្របី មានចំនួន ១២ កន្លែង សត្វជ្រូកមានចំនួន ១៩ កន្លែង មាន់មានចំនួន ១៩កន្លែង និងក្រួចមានចំនួន ២កន្លែង ក្នុងនោះគេមិនបានរាប់បញ្ចូលពីការចិញ្ចឹមនៅតាមផ្ទះរបស់ប្រជាពលរដ្ឋឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


