ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមឲ្យអាហ្វហ្គានីស្ថានប្រគល់មូលដ្ឋានទ័ពអាកាស Bagram ឲ្យអាមេរិកវិញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអាហ្វហ្គានីស្ថានដោយគំរាមកំហែង ថានឹងមានរឿងអាក្រក់កើតឡើង ប្រសិនបើរដ្ឋាភិបាលដែលគ្រប់គ្រងដោយតាលីបង់មិនប្រគល់មូលដ្ឋានទ័ពអាកាស Bagram ឱ្យទៅការគ្រប់គ្រងរបស់អាមេរិកវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែកញ្ញា។

ស្ថិតនៅចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រ ពីទីក្រុងកាប៊ុល Bagram គឺជាមូលដ្ឋានទ័ពអាកាស សំខាន់សម្រាប់កងកម្លាំងអាមេរិកកំឡុងសង្គ្រាមពីរទសវត្សរ៍នៅអាហ្វហ្គានីស្ថាន ដែលអ្នកទោសរាប់ពាន់នាក់ត្រូវបានឃុំឃាំងដោយគ្មានការកាត់ទោស និងទទួលរងការរំលោភបំពាន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមអាហ្វហ្គានីស្ថាន បន្ទាប់ពីមន្ត្រីអាហ្វហ្គានីស្ថាន បានច្រានចោលការទាមទាររបស់លោក ក្នុងការប្រគល់មូលដ្ឋានទ័ពអាកាស Bagram ដោយលើកឡើងពីទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅជិតប្រទេសចិន។ លោកមិនបាននិយាយថា តើត្រូវបញ្ជូនទ័ពទៅដណ្តើមយកវិញឬយ៉ាងណានោះទេ។
ទោះយ៉ាងណាអាជ្ញាធរអាហ្វហ្គានីស្ថានបានសង្កត់ធ្ងន់ថា ពួកគេចង់បានទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនចង់វត្តមានយោធានោះទេ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


