ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់៖ មិនទាន់ចរចាផង អាមេរិកប្រកាសលទ្ធផលជាមុន
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ គឺជា «ទីបញ្ចប់មិនអាចបកក្រោយ» ដោយប្តេជ្ញាថា អ៊ីរ៉ង់នឹងមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម បើទោះបីជាសម្ពាធអន្តរជាតិកើនឡើងក៏ដោយ។

យោងតាមការចុះផ្សាយរបស់ India Today នាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៥ លោក Khamenei បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ការពិភាក្សាជាមួយសហរដ្ឋអាមេរិកតំណាងឲ្យការដើរដល់ទីបញ្ចប់មិនអាចបកក្រោយ។ សហរដ្ឋអាមេរិកបានប្រកាសលទ្ធផលនៃកិច្ចចរចាជាមុន។ លទ្ធផលគឺការបិទសកម្មភាពនុយក្លេអ៊ែរ និងការចម្រាញ់(អ៊ុយរ៉ាញ៉ូម)។ នេះមិនមែនជាការចរចាទេ។ វាគឺជាការដាក់ទណ្ឌកម្ម»។
លោក Khamenei បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនទទួលយកការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមនោះទេ។ លោកបានមានប្រសាសន៍ថា «យើងមិនចុះចាញ់ទេ ហើយយើងក៏នឹងមិនព្រមចុះចាញ់ដែរ»។ ក្នុងពេលជាមួយគ្នានោះ លោកបានអះអាងម្តងទៀតថា អ៊ីរ៉ង់មិនមានបង្កើតអាវុធនុយក្លេអ៊ែរឡើយ។ លោកបានបន្ថែមថា «យើងមិនមានគ្រាប់បែកនុយក្លេអ៊ែរទេ ហើយយើងក៏នឹងមិនមានវាដែរ»។
ការអត្ថាធិប្បាយរបស់លោក Khamenei កើតឡើងនៅពេលដែលបារាំង អាល្លឺម៉ង់ និងអង់គ្លេសជំរុញឲ្យអ៊ីរ៉ង់ចាប់ផ្តើមកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោន និងអនុញ្ញាតឲ្យអធិការមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលប្រើប្រាស់បានពេញលេញទៅកាន់ទីតាំងនុយក្លេអ៊ែររបស់ខ្លួន។ រដ្ឋាភិបាលអឺរ៉ុបបានព្រមានដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញដូចក្នុងយន្តការកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥លើអ៊ីរ៉ង់នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។
ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចទេ ទណ្ឌកម្មនឹងបង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់នៅក្រៅប្រទេសម្តងទៀត រារាំងការលក់អាវុធទៅឲ្យទីក្រុងតេហេរ៉ង់ និងកំណត់គោលដៅកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដែលជាវិធានការមួយទំនងជាធ្វើឲ្យវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែលំបាកខ្លាំង។
ទោះបីជាមានការបដិសេធចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកក៏ដោយ លោក Khamenei បានសង្កត់ធ្ងន់ថា ការរិះគន់របស់លោកគឺសំដៅទៅលើទីក្រុងវ៉ាស៊ីនតោន មិនមែនអឺរ៉ុបទេ។ ចំណែកឯមន្ត្រីអឺរ៉ុបនិយាយថា កិច្ចខិតខំប្រឹងប្រែងការទូតនឹងនៅតែបន្ត បើទោះជាទណ្ឌកម្មត្រឡប់មកវិញក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


