Connect with us

សន្តិសុខសង្គម

កងសង្គ្រោះបន្ទាន់៧១១ ជួយសង្គ្រោះកម្មករសំណង់​​ម្នាក់ក្រោយឆក់ខ្យែភ្លើងក្នុងម៉ោងការងារ

បានផុស

នៅ

កម្មករសំណង់ម្នាក់ត្រូវបានចរន្ដភ្លើងឆក់បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៩និង១១នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ភូមិភ្លេីងឆេះរទេះខាងលិច សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ភា សុខគ័ង ភេទប្រុស អាយុ២២ឆ្នាំ រងរបួសរលាត់ស្បែកកំភួនជេីងទាំងសងខាង មានទីលំនៅ នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានលេីកដែកបញ្ឈរដោយមិនបានចាប់អារម្មណ៍ជាមួយខ្សែកាបស្រាតនៅខាងលេីក៏ប៉ះធ្វេីឲ្យឆក់រងរបួសធ្ងន់​។ ភ្លាមនោះក្រុមការងារក៏ជួយសង្គ្រោះបឋមនាំគ្នាយកដីខ្សាច់កប់និងសុំជំនួយពីក្រុមកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។ ក្រោយពីមានការស្នេីរសុំ ក្រុមរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ក៏បានចេញទៅដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះជិវិត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម