សន្តិសុខសង្គម
ទំនិញថៃ៧មុខ ស្មើ៧៦តោន ត្រូវសមត្ថកិច្ចចម្រុះឆែកឆេរឃើញមិនទាន់បង់ពន្ធ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ នឹងឆែកឆេរឃ្លាំងមួយកន្លែង រកឃើញទំនិញចំនួន ៧មុខ ដែរមិនទាន់បង់ពន្ធ។

ការចុះត្រួតពិនិត្យនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ០២រសៀលថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងយីហោ « ខេ.យូ.អេស ខូអិលធីឌី » តាមបណ្តោយផ្លូវលេខ ៣៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា ជារៀងរាល់ថ្ងៃគេបានឃើញឃ្លាំងខាងលើនេះ បានធ្វើដឹកទំនិញចេញចូល ប៉ុន្តែក៏ស្រាប់តែនៅថ្ងៃកើតហេតុ ក៏ស្រាប់តែមានមន្ត្រីជំនាញគយចល័ត បានចុះមកកាន់ទីតាំងខាងលើ ដើម្បីឆែកឆេរ នឹងត្រួតពិនិត្យ ប៉ុន្តែពុំដឹងថាមានបញ្ហាអ្វីនោះឡើយ ។

បើតាមការបញ្ជាក់ពីមន្រ្តីជំនាញបានលើកឡើងថា ជាលទ្ធផល សមត្ថកិច្ច ចម្រុះដឹកនាំ ដោយមន្ត្រីគយចល័ត តំបន់១ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងឃ្លាំងលេខ ១៦៦៩ បានរកឃេីញទំនិញគ្មានបង់ពន្ធ ចំនួន៧មុខ ភាគច្រេីន ជាប្រហិតនាំមកពីប្រទេសថៃ និង ផ្លែឈេីនាំមកពី ចិន សរុបទម្ងន់៧៦តោនជាង។

បច្ចុប្បន្ន ទំនិញទាំង៧មុខខាងលើ មន្ត្រីជំនាញ ក.ប.ប . នឹងយកទៅ មន្ទីរពិសោធិន៍ជាមុខសិន៕
អត្ថបទ ៖ រដ្ឋា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


