Connect with us

សេចក្ដីជូនដំណឹង

ការទទួលស្គាល់ពីស្នាដៃជ័យជំនះក្នុងការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់

បានផុស

នៅ

សហគ្រិនខ្មែរបានរៀបចំ “ពិធីប្រកាសជ័យលាភីការប្រកួត ប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់”។ ការប្រកួតប្រជែងនេះ បានទាក់ទាញ អ្នកចូលរួមប្រមាណ ២០០នាក់ ដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងបច្ចេកទេសផលិតទំនើប ក្នុងវិស័យ ឧស្សាហកម្មច្នៃម៉ូតសម្លៀកបំពាក់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានស្វាគមន៍ ដៃគូគាំទ្រ គណៈកម្មការវិនិច្ឆ័យ បេក្ខជន និងភ្ញៀវកិត្តិយ ដែលបានចូលរួមក្នុង បេសកកម្មរបស់សហគ្រិនខ្មែរ កសាងវេទិកាដ៏រឹងមាំសម្រាប់សហគ្រិន ដើម្បីបង្ហាញទេពកោសល្យ និង លើកកម្ពស់ភាពច្នៃប្រឌិតនៃម៉ាកយីហោក្នុងស្រុក។

ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងកាត់ដេរផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់៖

គួររំលេចផងដែរថា វិស័យកាត់ដេរវាយនភ័ណ្ឌ និងសម្លៀកបំពាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុង ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ស្មើនឹង ៥២% នៃទំហំនាំចេញសរុបក្នុងឆ្នាំ ២០២៤ គិតជាទឹកប្រាក់ប្រមាណ ១៣ពាន់លានដុល្លារ និងបាន បង្កើតរោងចក្ររហូតដល់ជាង ១៦០០ កន្លែង ដែលផ្តល់ការងារដោយផ្ទាល់ដល់កម្មករជាង ៩០០.០០០ នាក់។[*] ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ អនុវិស័យនេះ សហគ្រិនខ្មែរបានរៀបចំកម្មវិធីប្រកួតប្រជែងកាត់ដេរ ផលិតផលវាយនភណ្ឌ និងសម្លៀក បំពាក់ ក្រោមប្រធានបទ “សម្លៀកបំពាក់ធ្វើការ ច្នៃពីក្រមាខ្មែរ” ដែលជម្រុញសង្វាក់ផលិតកម្មវត្ថុធាតុ ដើមក្នុងស្រុក បង្កើនការយល់ដឹង  និងពង្រឹងភាពធន់ក្នុងវិស័យកំណើនសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ សហគ្រិនខ្មែរ បានបង្កើតវេទិកា ដែលឆ្លើយតមទៅនឹងការរីកលូតលាស់ក្នុងវិស័យវាយនភណ្ឌ និងសម្លៀក បំពាក់ ប៉ុន្តែបានបន្ថែមក្នុងការសម្រួច និងបង្កើតជាយុទ្ធសាស្តស្រ្តអនុវិស័យច្នៃ និងបង្ហាញម៉ូត សម្លៀក បំពាក់ ដែលផ្អែកលើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាមួយបច្ចេកទេសផលិតកម្មទំនើប។” សហគ្រិនខ្មែរ សូមថ្លែងអំណរគុណ ចំពោះដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូយុទ្ធសាស្ត្រ គណៈកម្មការ គ្រូបណ្ដុះបណ្ដាល និងបេក្ខជនប្រកួតប្រជែង ដែលចូលរួមក្នុងការកសាងសហគ្រិនភាព លើកកម្ពស់ សមត្ថភាព និងបង្កើនភាពច្នៃប្រឌិត ធ្វើឱ្យមានភាពប្រកួតប្រជែងទាំងទីផ្សារក្នុងតំបន់ និងសកលលោក។

សហគ្រិនខ្មែរសូមអញ្ចើញសាធារណៈជន ចូលរួមដេញថ្លៃម៉ូតសម្លៀកបំពាក់ ដែលជាស្នាដៃក្នុងកម្មវិធីកាត់ដេរផលិតផល វាយនភណ្ឌ និងសម្លៀកបំពាក់ តាមរយៈតំណភ្ចាប់ខាងក្រោម៖

ចុចទីនេះ​ ដើម្បី​ចូលរួម​ដេញថ្លៃម៉ូតសម្លៀកបំពាក់ ដែលជាស្នាដៃក្នុងកម្មវិធី កាត់ដេរផលិតផល វាយនភណ្ឌ និងសម្លៀកបំពាក់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម