Connect with us

សេចក្ដីជូនដំណឹង

Smart Axiataនិង Impact Hub បន្តបណ្ដុះបណ្ដាលសហគ្រិនភាពបែបឌីជីថលតាមរយៈកម្មវិធី SmartStart ULP នៅសាកលវិទ្យាល័យ១៧ ទូទាំងប្រទេស

បានផុស

នៅ

ភ្នំពេញ៖ នាថ្ងៃទី ២៨ ខែឧសភានេះ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh (IHPP) រួមជាមួយសាកលវិទ្យាល័យជាដៃគូចំនួន ១៧ នៅតាមបណ្ដារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ដៃសហការចុះអនុស្សរណៈនៃការយោគយល់សម្រាប់កម្មវិធី SmartStart Unipreneur Learning Platform (ULP) ដើម្បីបន្តវគ្គបណ្ដុះបណ្ដាលសហគ្រិនភាពតាមឌីជីថល និងភាពជាអ្នកដឹកនាំក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីដ៏ពិសេសនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដោយមានការចូលរួមពីលោកZiad Shataraនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata កញ្ញា Melanie Mossardនាយកប្រតិបត្តិ នៃImpact Hub Phnom Penh, សាកលវិទ្យាធិការ ប្រធាន និងតំណាងមកពីសាកលវិទ្យាល័យចំនួន៨ក្នុងរាជធានីភ្នំពេញ សាកលវិទ្យាល័យចំនួន៤ ពីខេត្តសៀមរាប សាកលវិទ្យាល័យចំនួន៣ពីខេត្តបាត់ដំបង សាកលវិទ្យាល័យ១ ពីខេត្តបន្ទាយមានជ័យ និងសាកលវិទ្យាល័យ១ពីខេត្តស្វាយរៀង។

អំពី SmartStart ULP៖

SmartStart ULP បានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ ២០១៩ ក្នុងគោលបំណងបំពាក់អ្នកសិក្សាវ័យក្មេងនូវចំណេះជំនាញ ដែលសមស្របតាមតម្រូវការទីផ្សារនៃសតវត្សរ៍ទី ២១។ កម្មវិធីនេះបង្ហាត់បង្រៀនពួកគេអំពីសហគ្រិនភាពតាមរយៈកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលរួមមានការអនុវត្តផ្ទាល់ក្នុងថ្នាក់រៀន និងការចុះទស្សនកិច្ចនៅតាមstartup ក្នុងស្រុក រួមបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ។ នៅចុងបញ្ចប់នៃការសិក្សា សិស្សានុសិស្សនឹងមានឱកាសបង្ហាញស្នាដៃរបស់ខ្លួនក្នុងកម្មិវិធីវាយតម្លៃគំនិតអាជីវកម្មរបស់ពួកគេ។

សមិទ្ធិផលក្នុងការជំរុញស្មារតីសហគ្រិន

ក្នុងអំឡុងពេលបួនឆ្នាំកន្លងមកនេះ SmartStart ULP បានបង្កើតនូវសមិទ្ធិផលយ៉ាងគួរឱ្យកោតសសើរ និងត្រួសត្រាយផ្លូវសម្រាប់ការសិក្សាបែបថ្មី។ ដោយរួមបញ្ចូលការរៀនតាមបែបធ្វើគម្រោងទៅក្នុងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ កម្មវិធីនេះបានបណ្ដុះគំនិតផ្ដួចផ្តើមអាជីវកម្មគួរឱ្យចាប់អារម្មណ៍ជាច្រើន។

កម្មវិធីនេះជាផ្នែកមួយនៃកម្លាំងចលករដែលរុញច្រានការអភិវឌ្ឍធនធានមនុស្ស ដោយបានផ្ដល់ចំណេះដឹង និងបទពិសោធន៍ដែលចាំបាច់ក្នុងជំនាញរបស់ពួកគេ ទៅកាន់និសិត្ស ១.៤១៣រូប មកពីថ្នាក់រៀនចំនួន44 នៃសាកលវិទ្យាល័យចំនួន ១០ នាពេលកន្លងមក។ តាមរយៈកម្មវិធីនេះ startup ចំនួន ២៥ ត្រូវបានបង្កើតឡើងដោយមានគំនិតល្អៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក។

កម្មវិធីនេះដោះស្រាយបញ្ហាប្រឈមសំខាន់ៗដូចជា គម្លាតរវាងជំនាញរបស់និសិត្ស និងតម្រូវការទីផ្សារការងារ កង្វះសហគ្រិនភាព និងការខ្វះខាតកម្មវិធីសិក្សាអំពីសហគ្រិនភាពជាភាសាខ្មែរ។ សមិទ្ធិផលសំខាន់ៗរួមមានការចាប់ដៃគូជាមួយសាកលវិទ្យាល័យ ដើម្បីបង្កើនការអប់រំសហគ្រិនភាពនៅក្នុងស្ថាប័ន ការផ្ទេរចំណេះដឹងដល់សាស្ត្រាចារ្យលើវិធីសាស្រ្តបង្រៀន និងការណែនាំអំពីភាពជាសហគ្រិន ដើម្បីជួយនិសិត្សដុសខាត់គំនិតអាជីវកម្មនៅក្នុងថ្នាក់រៀន ព្រមទាំងកម្មវិធី “National Hackathon” ប្រចាំឆ្នាំដែលនិសិត្សចូលរួមទាំងអស់ មានឱកាសសហការគ្នា និងចូលរួមផ្ដួចផ្ដើមគំនិតដោះស្រាយបញ្ហាសង្គម។

ការបង្កើតសមិទ្ធិផលកាន់តែធំធេង

ជាមួយនឹងការពង្រីកភាពជាដៃគូនៃកម្មវិធី SmartStart ULP ក្រុមហ៊ុន Smart និងដៃគូរបស់ខ្លួនកំពុងត្រួសត្រាយផ្លូវនៃការសិក្សាជំនាន់ថ្មី។ កិច្ចសហការថ្មីជាមួយសាកលវិទ្យាល័យចំនួន ១០ រួមជាមួយនឹងការបន្ថែមសាកលវិទ្យាល័យជាដៃគូថ្មីចំនួន 7 បង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកឱកាសសិក្សារបស់រាល់ភាគីពាក់ព័ន្ធ។ ដោយការពង្រីកបណ្តាញសាកលវិទ្យាល័យកាន់តែទូលំទូលាយនៅទូទាំងប្រទេស គំនិតផ្តួចផ្តើមនេះនឹងផ្តល់ឱកាសកាន់តែច្រើនដល់សិស្សនិស្សិតឱ្យមានគំនិត ចំណេះដឹង និងធនធានដែលចាំបាច់ដើម្បីរីកចម្រើននៅក្នុងពិភពឌីជីថល។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ក្រោមភាពជាដៃគូរបស់យើង យើងនឹងបន្តជំរុញស្មារតីសហគ្រិន និងការច្នៃប្រឌិតបន្ថែមទៀត ដោយគាំទ្រសាស្រ្តាចារ្យក្នុងការបង្រៀនកម្មវិធីសិក្សាចម្រុះនេះ។ ជាមួយនឹងការពង្រីកភាពជាដៃគូនេះ យើងសង្ឃឹមថានឹងផ្ដល់ការបង្ហាត់បង្រៀនផ្ទាល់ដល់សិស្សជាង ២៥០០ នាក់ ពីក្នុងថ្នាក់រៀនជាង៥០ នៅចុងឆ្នាំ២០២៤នេះ។ យើងមានភាពសោមន្សរីករាយក្នុងការបន្តការសហការនេះ ជាមួយសាកលវិទ្យាល័យទាំង១៧ ដើម្បីកសាងអនាគតមួយដែលការច្នៃប្រឌិតអាចរីកស្គុះស្គាយហើយសហគ្រិនភាពកើតចេញពីភាពធន់ និងគំនិតថ្មីៗ។ ក្នុងពេលអនាគត យើងនឹងឃើញនិស្សិត ដែលបញ្ចប់ការសិក្សាទាំងអស់មិនត្រឹមតែជាអ្នកស្វែងរកការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបង្កើតការងារថ្មីៗសម្រាប់សេដ្ឋកិច្ចជាតិផងដែរ”។

ដោយមានការគាំទ្រពីមូលនិធិ CBRD កម្មវិធី SmartStart ULP កំពុងត្រូវបានអនុវត្តរួមគ្នាជាមួយសាកលវិទ្យាល័យចំនួន ១៧ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញ, សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាបាត់ដំបង, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យស្វាយរៀងសាកលវិទ្យាល័យខេមតិច, សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តសៀមរាប, សាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ, សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យបៀលប្រាយបាត់ដំបង។

“យើងបានចាប់ផ្តើមកម្មវិធីដោយសាកល្បងជាមួយសាកលវិទ្យាល័យចំនួន៤ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៩។ ការសាកល្បងជោគជ័យ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូសាកលវិទ្យាល័យនៅក្រៅទីក្រុងភ្នំពេញ បានជំរុញទឹកចិត្ត និងអនុញ្ញាតឱ្យពួកយើងពង្រីកវគ្គសិក្សារបស់យើងទៅកាន់ខេត្តផ្សេងទៀតដូចជា ខេត្តសៀមរាប បាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ។ ខ្ញុំពិតជារំភើបមែនទែន ដែលបានឃើញកម្មវិធីនេះបានក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកគេ។ ជាផ្នែកមួយនៃភាពជាដៃគូរបស់យើង យើងផ្តល់ជូននូវវេទិកាសិក្សា ដែលនិសិត្សអាចរៀនពីទូរសព្ទដៃ និងឡេបថប់របស់ពួកគេផ្ទាល់។ នៅលើកម្មវិធីសិក្សានិសិត្សអាចចូលរៀន១៥វគ្គ ជាមួយនឹងការណែនាំអំពីរបៀបបង្កើតគំនិតអាជីវកម្ម”។ នេះបើតាមការលើកឡើងរបស់កញ្ញា គឹម កុសុម៉ា នាយកប្រតិបត្តិនៃ Impact HubPhnom Penh។

និស្សិតសាកលវិទ្យាល័យដែលចូលរួមក្នុងវគ្គសិក្សាទទួលបានការយល់ដឹងស៊ីជម្រៅអំពីភាពជាសហគ្រិន អភិវឌ្ឍគំនិតសហគ្រិនភាពព្រមទាំងបង្កើនសមត្ថភាពការងារ និងជំនាញជីវិតរបស់ពួកគេ។

លោក ឈួន ភារុន នាយកសាខា នៃសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប មានប្រសាសន៍ថា “ខ្ញុំចង់ឃើញសិស្សដែលចូលរៀនវគ្គនេះ អាចផ្លាស់ប្តូរគំនិត និងសាកល្បងគំនិតរបស់ពួកគេនៅលើទីផ្សារ តាមរយៈការប្រកួតប្រជែងគំនិតអាជីវកម្ម។ កម្មវិធីនេះនឹងផ្ដល់ឱកាសសម្រាប់និស្សិតក្នុងការការបណ្ដុះគំនិតចាប់ផ្តើមអាជីវកម្មរបស់ពួកគេ”។

និរន្តរភាពនៃគម្រោង

ជាមួយការបន្តអនុស្សរណៈ និងការពង្រីកដៃគូសាកលវិទ្យាល័យនេះ SmartStart ULP នឹងបន្តសមិទ្ធិផលឱ្យកាន់តែធំធេង។ វឌ្ឍនភាពនេះបង្ហាញពីសក្ដានុពលរបស់គម្រោងសម្រាប់ផ្ដល់សមិទ្ធិផលរយៈពេលវែងក្នុងការជំរុញនវានុវត្តន៍ និងបណ្ដុះបណ្ដាលអ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា។

ខណៈដែលសមិទ្ធិផលពី SmartStart ULP បានលេចចេញជារូបរាងវាក៏ជាឱកាសមាសសម្រាប់សាកលវិទ្យាល័យនានាក្នុងការបញ្ចូលកម្មវិធីនេះ ទៅក្នុងកម្មវិធីសិក្សាផ្លូវការរបស់សាកលវិទ្យាល័យ។ តាមរយៈសកម្មភាពទាំងនេះ ស្ថាប័ននានា នឹងមានឯករាជ្យភាពក្នុងការផ្ដល់នូវគំនិតល្អៗ និងសហគ្រិនភាព ដល់អ្នកជំនាញវ័យក្មេង និងបណ្ដុះអ្នកច្នៃប្រឌិតនាពេលអនាគត ដែលនឹងមិនត្រឹមតែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអនាគតដ៏រុងរឿងមួយដែលកំណើនសេដ្ឋកិច្ចត្រូវបានជំរុញដោយការច្នៃប្រឌិតគ្មានដែនកំណត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៤ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម