ព័ត៌មានអន្ដរជាតិ
លោក បៃដិន នឹងហាមឃាត់ក្រុមហ៊ុនKaspersky ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ២១ ខែ មិថុនានេះ លោក ចូ បៃដិន នឹងហាមឃាត់ការប្រតិបត្តិការលក់របស់ក្រុមហ៊ុន Kaspersky Lab នៅសហរដ្ឋអាមេរិក ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ីដែលអាចបង្កហានិភ័យដល់រដ្ឋាភិបាលអាមេរិក។

Kaspersky Lab គឺជាក្រុមហ៊ុនផ្តល់សេវាសន្តិសុខតាមអ៊ីនធឺណិត និងកម្មវិធីកម្ចាត់មេរោគសកលរបស់រុស្ស៊ី ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងមូស្គូ និងដំណើរការដោយក្រុមហ៊ុនម្ចាស់កម្មសិទ្ធិនៅចក្រភពអង់គ្លេសដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ។
ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីទំនាក់ទំនងជិតស្និទ្ធរបស់ក្រុមហ៊ុនជាមួយរដ្ឋាភិបាលរុស្ស៊ីត្រូវបានរកឃើញថាអាចបង្កហានិភ័យធ្ងន់ធ្ងរ ដោយសារការចូលប្រើសិទ្ធិរបស់កម្មវិធីទៅកាន់ប្រព័ន្ធកុំព្យូទ័រអាចអនុញ្ញាតឱ្យវាលួចព័ត៌មានរស៉ើបពីកុំព្យូទ័រអាមេរិក ដំឡើងមេរោគ ឬរក្សាការអាប់ដេតសំខាន់ៗ។ លើសពីនេះ ផែនការហាមឃាត់នេះក៏រួមបញ្ជូលជាមួយច្បាប់ថ្មីដែលបង្កើតឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីបន្ថែមក្រុមហ៊ុនទៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្ម ។
រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថារុស្ស៊ីមានចេតនាកេងប្រវ័ញ្ចក្រុមហ៊ុនរុស្ស៊ីដូចជា Kaspersky ដើម្បីប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិក ដែលបង្ខំឱ្យអាមេរិកត្រូវចាត់វិធានការនេះ។ ខណៈKaspersky ថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺផ្អែកលើ បរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន និងការព្រួយបារម្ភខាងទ្រឹស្តី ជាជាងការវាយតម្លៃអំពីសុចរិតភាពនៃផលិតផល និងសេវាកម្មរបស់ Kasperskyទៅវិញ។

ចំណាត់ការនេះបង្ហាញថា រដ្ឋបាលកំពុងព្យាយាមលុបបំបាត់ហានិភ័យនៃការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្ស៊ីដែលកើតចេញពីកម្មវិធី Kaspersky ហើយបន្តច្របាច់កទីក្រុងមូស្គូ ខណៈដែលកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនទទួលបានសន្ទុះឡើងវិញ ដោយសារសហរដ្ឋអាមេរិកមានឥទ្ធិពលតិចតួចលើទណ្ឌកម្មថ្មីៗលើរុស្ស៊ី។
មួយវិញទៀតវាក៏បង្ហាញផងដែរថារដ្ឋបាលលោក បៃដិន ប្រើប្រាស់សិទ្ធិអំណាចថ្មីដ៏មានឥទ្ធិពលដែលអនុញ្ញាតឱ្យខ្លួនហាមឃាត់ ឬរឹតបន្តឹងប្រតិបត្តិការរវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនអ៊ីនធឺណិត ទូរគមនាគមន៍ និងបច្ចេកវិទ្យាពីប្រទេសសត្រូវបរទេសដូចជារុស្ស៊ី និងចិន។

ពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែល Kaspersky Lab និងស្ថានទូតរុស្ស៊ីមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នា។ ទោះបីជាយ៉ាងណាកន្លងមក Kaspersky ធ្លាប់បាននិយាយថាជាក្រុមហ៊ុនខ្លួនគ្រប់គ្រងដោយឯកជនមិនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ីនោះទេ។
គួរបញ្ជាក់ថា សម្ពាធលើជំនួញនៅអាមេរិករបស់ក្រុមហ៊ុន Kaspersky Lab បានកើនឡើង បន្ទាប់ពីចំណាត់ការរបស់ទីក្រុងមូស្គូប្រឆាំងនឹងទីក្រុងកៀវ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ជាសញ្ញាព្រមានជាសម្ងាត់ដល់ក្រុមហ៊ុនអាមេរិកមួយចំនួន បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយថាទីក្រុងមូស្គូអាចរៀបចំកម្មវិធីដែលរចនាដោយ Kaspersky ដើម្បីបង្កគ្រោះថ្នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


