សេដ្ឋកិច្ច
នាយកប្រតិបត្តិក្រុមហ៊ុនទូរសព្ទស្មាត បង្ហាញទិសដៅបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើការផ្ដល់សេវាទូរគមនាគមន៍
ចំពោះមុខលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Ziad SHATARA នាយកប្រតិបត្តិក្រុមហ៊ុនស្មាត (Smart Axiata) បានគូសបញ្ជាក់ពីការសម្រេចចិត្តក្នុងការចូលខ្លួនមកវិនិយោគលើការផ្ដល់សេវាទូរគមនាគមន៍នៅកម្ពុជា។

ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក ស៊ុន ចាន់ថុល នាថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ លោក Ziad SHATARA បានលើកឡើងអំពីវឌ្ឍនភាពនានា ជាពិសេសគឺសកម្មភាពនានាដែលក្រុមហ៊ុនបានរួមចំណែកជួយសង្គមកម្ពុជា រួមមានជាអាទិ៍ ការបង្កើតកម្មវិធី Smart Music ដើម្បីគាំទ្រសិល្បករ សិល្បការិនីកម្ពុជា និងសកម្មភាពសង្គមនានាផ្សេងទៀតជាច្រើនដែលក្រុមហ៊ុនបានរៀបចំ និងសហការរៀបចំបង្កើតឡើង។
នាយកប្រតិបត្តិក្រុមហ៊ុនស្មាតបានគូសបញ្ជាក់ពីទិសដៅបន្តរបស់ក្រុមហ៊ុន គឺការចូលខ្លួនមកវិនិយោគក្នុងការផ្ដល់ជូនសេវាទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានសម្រេចចិត្តចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើការផ្ដល់សេវាទូរគមនាគមន៍។
លើសពីនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការស្វាគមន៍នឹងជួយសម្របសម្រួលរាល់គម្រោងពង្រីកការវិនិយោគនានា ដែលក្រុមហ៊ុនគ្រោងនឹងរៀបចំនាពេលអនាគត ដោយហេតុថាការវិនិយោគលើវិស័យនេះបានចូលរួមចំណែកទាក់ទាញវិនិយោគិនបរទេសលើវិស័យផ្សេងៗទៀតមកកម្ពុជាផងដែរ តាមរយៈការបង្ហាញឱ្យឃើញអំពីស្ថានភាពបច្ចុប្បន្នភាព នៃសេវាទូរគមនាគមន៍នៅកម្ពុជា៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


