Connect with us

សន្តិសុខសង្គម

បន្តឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែម ករណីឆបោកតាមបណ្ដាញសង្គម

បានផុស

នៅ

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀតពាក់ព័ន្ធករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រ.ត.ន ភេទប្រុស ជនជាតិខ្មែរ និងឈ្មោះ ម.ម ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលផលនៃបទល្មើសឱ្យឧក្រិដ្ឋជន។ ជនសង្ស័យទាំង២នាក់ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នក្នុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្រោមការអូសទាញគ្រប់រូបភាព និងគ្រប់ទម្រង់ ដើម្បីឱ្យមានភាពជឿជាក់ រហូតឈានដល់ការខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន។ ជាងនេះទៅទៀតការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបរទេស ដែលមានប្រព័ន្ធ Western Union, Ria ជាដើម ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សូមជម្រាបថា នៅថ្ងៃទី១២ ខែមិថុនាដដែលនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានឃាត់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ស.ក.ឡ ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ឲ្យឧក្រិដ្ឋជននៃបទឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (Internet Love Scam)។ ជនសង្ស័យត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម