ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បង្កើនការវាយលុកកាន់តែជ្រៅចូលទីក្រុង Rafah
កងកម្លាំងអ៊ីស្រាអែល បានវាយលុកតំបន់នានានៅកណ្ដាលតំបន់ហ្គាហ្សាពេញមួយយប់ ដោយបានសម្លាប់មនុស្ស ១៤ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ខណៈពេលដែលរថក្រោះបានបង្កើនការឈ្លានពានចូលទៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងកាន់តែជ្រៅ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ២១ ខែ មិថុនានេះ។

យោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា បានឲ្យដឹងថា យន្តហោះអ៊ីស្រាអែលបានវាយប្រហារផ្ទះមួយខ្នងក្នុងជំរំ Al-Nuseirat ដោយបានសម្លាប់មនុស្ស ២ នាក់ និងរបួស ១២ នាក់ទៀត ខណៈដែលរថក្រោះបានបាញ់ផ្លោងទៅកាន់តំបន់ក្នុងជំរុំ Al-Maghazi និង Al-Bureij ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស ខណៈដែល Nuseirat, Maghazi, និង Bureij គឺជាជំរុំជនភៀសខ្លួនដ៏ធំរបស់តំបន់ហ្គាហ្សា។
ស្របពេលជាមួយគ្នានេះដែរ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ និងជាច្រើននាក់ទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Deir al-Balah ដែលជាទីក្រុងប្រមូលផ្តុំទៅដោយជនភៀសខ្លួន និងស្លាប់ ៧ នាក់ផ្សេងទៀតនៅសង្កាត់ Zeitoun តំបន់ហ្គាហ្សា។ខណៈយោធាអ៊ីស្រាអែលកំពុងបន្តប្រតិបត្តិការរបស់ពួកគេនៅទូទាំងតំបន់ទាំងនេះផ្តោតលើក្រុមសកម្មប្រយុទ្ធ និងហេដ្ឋារចនាសម្ព័ន្ធយោធា។
ប្រព័ន្ធផ្សព្វផ្សាយហាម៉ាស ថា ការវាយប្រហារតាមអាកាសមួយផ្សេងទៀតទៅលើផ្ទះមួយនៅភាគខាងលិចទីក្រុងបានសម្លាប់អ្នកកាសែតនៃទូរទស្សន៍ Al-Aqsa TV របស់ហាម៉ាស។ ខណៈការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថាការបាញ់ប្រហាររបស់អ៊ីស្រាអែលបានសម្លាប់អ្នកកាសែតចំនួន ១៥២ នាក់ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនមក។

ទោះបីជាយ៉ាងណាកាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរអ៊ីស្រាអែលក៏បានដោះលែងជនជាតិប៉ាឡេស្ទីន ៣៣ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប៉ុន្មានខែកន្លងមកពីតាមតំបន់ផ្សេងគ្នាដែលខ្លួនបានវាយប្រហារ ។ អ្នកជាប់ឃុំដែលត្រូវបានដោះលែងនិងបញ្ជូនទៅមន្ទីរពេទ្យ Al-Aqsa នៅ Deir Al-Balah បន្ទាប់ពីពួកគេទទួលរងនូងការធ្វើទារុណកម្ម និងការធ្វើបាបដោយអ្នកទោសអ៊ីស្រាអែល។
សូមរំឭកថា ជាងប្រាំបីខែនៅក្នុងសង្រ្គាមនៅហ្គាហ្សា អ៊ីស្រាអែលឥឡូវនេះគឺផ្តោតលើតំបន់ចុងក្រោយពីរដែលកងកម្លាំងរបស់ខ្លួនមិនទាន់បានវាយលុកបានសម្រេចគឺ Rafah ដែលនៅលើគែមភាគខាងត្បូងតំបន់ហ្គាហ្សា និងតំបន់ជុំវិញ Deir al-Balah ។ ប្រតិបត្តិការនេះបានបង្ខំមនុស្សជាងមួយលាននាក់ឱ្យភៀសខ្លួនចាប់តាំងពីខែឧសភា ដោយសាររថក្រោះអ៊ីស្រាអែលវាយប្រហារចូលកាន់តែជ្រៅ និងបង្កើនការទម្លាក់គ្រាប់បែកនៅ Rafah ដោយបង្ខំឱ្យគ្រួសារជាច្រើនទៀតដែលរស់នៅក្នុងតំបន់ឆ្នេរឆ្ងាយត្រូវភៀសខ្លួនទៅភាគខាងជើង។ អ្នកស្រុកខ្លះបាននិយាយថា ល្បឿននៃការវាយឆ្មក់ត្រូវបានពន្លឿនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
គួរបញ្ជាក់ផងដែរថាមិនទាន់មានសញ្ញាណាមួយនៃការថយចុះការប្រយុទ្ធនោះទេ ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួលអន្តរជាតិ គាំទ្រដោយសហរដ្ឋអាមេរិក បានបរាជ័យក្នុងការបញ្ចុះបញ្ចូលអ៊ីស្រាអែល និងក្រុមហាម៉ាស់ឱ្យយល់ព្រមលើបទឈប់បាញ់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


