ជីវិតកម្សាន្ដ
បើទៅលេងថៃចុងខែនេះ កុំរំលងពិព័រណ៌អាហារនិងភេសជ្ជៈធំជាងគេបំផុតនៅអាស៊ី Thaifex-Anuga Asia 2025!
ក្តីសុខហើយ ចំពោះនរណាដែលចូលចិត្តទិញឥវ៉ាន់ (Shopping) ចូលចិត្តញ៉ាំ នៅក្នុងប្រទេសថៃ ចុងខែនេះ ដាច់ខាតកុំរំលងព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារនិងភេសជ្ជៈខ្នាតធំ លំដាប់អន្តរជាតិមួយនេះណា! កត់ថ្ងៃទុកឱ្យហើយទៅ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ឧសភា នៅពហុកីឡដ្ឋាន Impact Arena មឿងថងថានី ទីក្រុងបាងកក នឹងមានព្រឹត្តិការណ៍ Thaifex-Anuga Asia 2025 ដាក់តាំងបង្ហាញផលិតផលសរុប ៦២០៥ ស្តង់។

សម្រាប់អ្នកទិញ ឬជាម្ចាស់អាជីវកម្មដែលស្វែងរកក្រុមហ៊ុនសហការបោះដុំនិងរាយ ផលិតផល ម្ហូបអាហារ និងភេសជ្ជៈ ឬក៏ចង់បានឱកាសបង្កើតបណ្តាញអាជីវកម្ម ត្រូវម៉ាច់តែម្តង ព្រោះថា កម្មវិធីនេះជាវេទិកាផ្តល់ឱកាសឱ្យលោកអ្នកបានជួបជាមួយបណ្តារក្រុមហ៊ុនសរុបជាង ៣០០០ ឯណោះ។ មិនត្រឹមប៉ុណ្ណឹង អាហារសុខភាព ម្ហូបប្រណិត អាហារគុណភាពស្របតាមបច្ចេកវិទ្យាទំនើប ភេសជ្ជៈ អាហារកក ផ្លែឈើ បន្លែ សាច់ អង្ករ គ្រឿងសមុទ្រ ស្ករ និងបង្អែម រួមទាំងផលិតផលគួរឱ្យចាប់អារម្មណ៍ផ្សេងដែលកំពុង Trending សុទ្ធសឹងតែមានវត្តមានតាំងបង្ហាញក្នុងពិព័រណ៌នេះ។


សកម្មភាពពិសេស ៤ ដែលលោកអ្នក ចំណាយពេល ដោយគ្មានភាពស្តាយក្រោយ មានដូចជា៖
១. THAIFEX – ANUGA Startup ៖ វេទិកាសម្រាប់អ្នកបង្កើតថ្មី ៣០ នាក់ ចូលខ្លួនមកផ្សព្វផ្សាយ ធ្វើបទបង្ហាញពីដំណោះស្រាយទៅកាន់អ្នកទិញ ឬវិនិយោគិន និងអ្នកដឹកនាំឧស្សាហកម្មដែលមានសក្តានុពល។
២. THAIFEX – ANUGA tasteInnovation Show ៖ ជាការតាំងបង្ហាញផលិតផលដែលឈ្នះចំនួន ១០ និងផលិតផលជាប់ដល់វគ្គចុងក្រោយចំនួន ៥០ ផ្សេងទៀត សុទ្ធតែជាផលិតផលអាហារនិងភេសជ្ជៈប្រកបដោយភាពច្នៃប្រឌិត និងថ្មីបំផុត។
៣. THAIFEX – ANUGA Trend Zone ៖ បង្ហាញពីនិន្នាការអ្នកប្រើប្រាស់ និង តម្រូវការចំពោះអាហារផ្សំពីរុក្ខជាតិ របបអាហារ/អាហារសុខភាព អាហារសំបូរសារធាតុចិញ្ចឹម តម្លៃថោក និងមានរសជាតិឆ្ងាញ់ជាងសាច់។
៤. Future Food Experience+ ការប្រកួតប្រជែងភ្លក់ម្ហូប និងវាយតម្លៃរសជាតិ ៖ អ្នកចូលរួមថ្ងៃដំបូងនៃកម្មវិធី អាចបោះឆ្នោតជ្រើសរើសផលិតផលដែលពេញចិត្ត ហើយថ្ងៃទី ២ នៃកម្មវិធី នឹងមានការប្រកាសអ្នកជាប់ជយលាភី។
៥. Thailand Ultimate Chef Challenge ៖ ជាកម្មវិធីប្រកួតប្រជែងធ្វើម្ហូបដ៏អស្ចារ្យ ប្រមូលផ្តុំមេចុងភៅជាង ៤០០នាក់ និងដាក់ពិន្ទុដោយអ្នកជំនាញធ្វើម្ហូបដ៏ល្បីសរុប ១២ប្រទេស មកពីសមាគមចុងភៅពិភពលោក។

បើចូលចិត្តអាហារ បច្ចេកវិទ្យា និងបរិស្ថាន — នេះជាព្រឹត្តិការណ៍ដ៏ល្អបំផុតសម្រាប់អ្នក!
📲 ចង់ទៅសាកល្បង? ចុះឈ្មោះនៅទីនេះ៖
https://registration.thaifex-anuga.com
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


