សេចក្ដីជូនដំណឹង
អស្ចារ្យ! ភេសជ្ជៈប៉ូវកម្លាំងផោវើរេមបន្តឈ្នះមេដាយមាសពី Monde Selection ជាលើកទី២
ពិតជាមោទនភាព ក្នុងរយះពេល2ឆ្នាំជាប់ៗគ្នា ភេសជ្ជៈប៉ូវកម្លាំង ផោវើរេម (POWARAM) ត្រូវបានទទួលស្គាល់ពីគុណភាពនិងរសជាតិកម្រិតស្តង់ដារអន្តរជាតិ ពីស្ថាប័នវាយតំលៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំ ដែលប្រព្រឹត្តិនៅទីក្រុងប្រាកសាធារណរដ្ឋឆេក។ ការបន្តឈ្នះមេដាយមាសពីរឆ្នាំជាប់ៗគ្នានេះ គឺជាសមិទ្ធផលដ៏អស្ចារ្យនិងជាទីមោទនដល់ប្រទេសជាតិ ដែលម៉ាកសញ្ញាភេសជ្ជៈប៉ូវកម្លាំងមួយនេះអាចប្រកួតប្រជែងជាមួយនិងម៉ាកសញ្ញាផ្សេងៗទៀតទូទាំងពិភពលោក។


គួរបញ្ជាក់ថា មេដាយមាស Monde Selection ត្រូវបានពិនិត្យវិនិច្ឆ័យយ៉ាងម៉ត់ចត់ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection នេះសបញ្ជាក់ឱ្យឃើញថាភេសជ្ជៈប៉ូវកម្លាំងផោវើរេម គឺពិតជាមានគុណភាពនិងរសជាតិល្អឥតខ្ចោះស័ក្តិសមនិងមេដាយមាសកម្រិតពិភពលោក (Gold Medal) ដែលខ្លួនទទួលបាននេះ។

យោងតាមគណៈកម្មការជំនាញ ភាពលេចធ្លោនៃភេសជ្ជៈប៉ូវកម្លាំងផោវើរេមផ្តល់នូវចំណាប់អារម្មណ៍ដ៏ប្លែកជាមួយនឹងរសជាតិឆ្ងាញ់ជូរអែម ឈ្ងុយក្លិនផ្លែឈើដល់ចុងច្រមុះភ្លាមៗ ហើយក្រអូបជាប់មាត់ក្រោយពិសារួច។ ការរួមបញ្ចូលដ៏ល្អឥតខ្ចោះរវាងរសជាតិជូរអែមទាំងពីរនេះផ្តល់នូវអារម្មណ៍ និងបទពិសោធន៍នៃរសជាតិដ៏សម្បូរបែបដែលមិនអាចបំភ្លេចបាន។ ជាងនេះទៅទៀត ភេសជ្ជៈប៉ូវកម្លាំងផោវើរេម ផ្សំឡើងពីរូបមន្តពិសេស និងវិតាមីនជាច្រើនប្រភេទដែលជួយបង្កើន ថាមពល ស្មារតី មុខងារខួរក្បាល ដើម្បីអានុភាពឆ្ពោះទៅភាពជោគជ័យដល់អតិថិជនរបស់ខ្លួន។

ភេសជ្ជៈប៉ូវកម្លាំងផោវើរេម បានបេ្តជ្ញាចិត្តថានឹងបន្តអភិវឌ្ឍគុណភាពនិងរសជាតិរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីផ្តល់ជូននូវភេសជ្ជៈ កម្រិតស្តង់ដារពិភពលោកជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


