ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានយល់ព្រមបើកច្រក Rafah ដើម្បីអនុញ្ញាតឲ្យរថយន្តដឹកជំនួយមនុស្សធម៌ចំនួន ២០ គ្រឿងដំបូងឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សា
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅតែបន្តភាពស្ងៀមស្ងាត់ មិនមាត់មិន ក អ្វីឡើយ បើទោះបីជាមានការកំណត់គោលដៅជាប្រព័ន្ធ ក៏ដូចជាការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់រង្គាល
អាមេរិកកំពុងផ្តល់ប្រព័ន្ធការពារសន្តិសុខដល់អ៊ីស្រាអែល ដើម្បីកម្ចាត់ក្រុមប្រដាប់អាវុធហាម៉ាស់ ហើយនោះមិនមែនមានន័យថា ឲ្យប្រើដើម្បីសម្លាប់ជនស៊ីវិលស្លូតត្រង់នៅប៉ាឡេស្ទីននោះទេ
ប្រសិនបើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់មិនព្រមដោះលែងចំណាប់ខ្មាំងទេនោះ គ្រាប់បែករាប់រយតោននឹងទម្លាក់ជាបន្តបន្ទាប់ទៅលើតំបន់ហ្គាហ្សាស្ទ្រីប
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកត្រូវតែចេះរៀនគោរពប្រទេសដទៃខ្លះផង ជាពិសេសគួរតែស្វែងរកការសម្របសម្រួលណាមួយ
ក្រុមហាម៉ាស់បានចំណាយពេលរៀបចំ ក៏ដូចជាអនុវត្តប្រតិបត្តិការ “Al-Aqsa Flood” រហូតដល់ទៅ ៤ ឆ្នាំឯណោះ ទើបសម្រេចក្បួនវាយប្រហារមិនធ្លាប់មានទៅលើប្រទេសអ៊ីស្រាអែល
បើអ៊ីស្រាអែលសម្រេចចិត្តសម្រុកចូលទៅក្នុងតំបន់ហ្គាហ្សាមែននោះ មេដឹកនាំចលនាតស៊ូរបស់ក្រុមហាម៉ាស់ នឹងប្រែក្លាយតំបន់មួយនេះទៅជាកន្លែងកប់ខ្មោចរបស់ទាហានអ៊ីស្រាអែល