សន្តិសុខសង្គម
កម្មករសំណង់ម្នាក់ត្រូវឥដ្ឋការ៉ូធ្លាក់ពីជាន់ទី៣ ផ្លាតត្រូវក្បាល ស្លាប់យ៉ាងអាណោចអាធ័ម
បុរសជាកម្មករសំណង់វ័យជាង ៣០ឆ្នាំ ត្រូវបានស្លាប់ភ្លាមៗ ក្រោយរបូតឥដ្ឋការ៉ូ ដែលកំពុងស្ទូចឡើងជាន់ទី៣ ធ្លាក់ចំក្បាល ។ ករណីធ្លាក់នេះដែរបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចការដ្ឋានផ្ទះល្វែង តាមបណ្តោយផ្លូវលេខ ២៥៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកម្មករសំណង់បានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះជាកម្មករសំណង់ កំពុងជាន់ផ្ទាល់ និងជាអ្នកបញ្ជាម៉ាសុីនរ៉កសម្ភារៈឥដ្ឋការ៉ូ ឡើងទៅជាន់ទី៣ តែដោយសភាពឥដ្ឋការ៉ូធ្ងន់ពេក ធ្វើអោយរេចុះឡើងបណ្តាលអោយរបូតធ្លាក់ ចុះមកក្រោមផ្លាតត្រូវក្បាលបុរសរងគ្រោះ ស្លាប់តែម្តង ។ ភ្លាមៗ ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ផងដែរ ។


បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានសហការជាមួយ កម្លាំងផ្នែកចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ធ្វើការត្រួតពិនិត្យសាកសព រួចប្រឡល់ជូនសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


