សេដ្ឋកិច្ច
ធនាគារ ABA ត្រូវបានទទួលស្គាល់ជាធនាគារបម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើម ប្រចាំឆ្នាំ 2026ពី The Asian Banker
ពានរង្វាន់នេះ គឺជាការទទួលស្គាល់កម្រិតអន្តរជាតិថ្មីមួយទៀត ដែលធនាគារ ABA ទទួលបាន ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារចំពោះនវានុវត្តន៍ ឧត្តមភាពប្រតិបត្តិការ និង សេវាកម្មអតិថិជន។
ធនាគារ ABA ត្រូវបានទទួលនាមជា ធនាគារបម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើមនៅកម្ពុជា ប្រចាំឆ្នាំ 2026 ពី The Asian Banker ដែលជាកម្មវិធីប្រគល់ពានរង្វាន់ក្នុងវិស័យហិរញ្ញវត្ថុដ៏មានកិត្យានុភាពបំផុតមួយ នៅក្នុងតំបន់ ដោយទទួលស្គាល់ភាពលេចធ្លោមុខរបស់ធនាគារក្នុងផ្នែកសេវាធនាគារឌីជីថល បទពិសោធអតិថិជននិងភាពរីកចម្រើនប្រកបដោយចីរភាព។

ពានរង្វាន់នេះ ឆ្លុះបញ្ចាំងអំពីភាពជោគជ័យជាបន្តបន្ទាប់របស់ ABA ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តខណៈរក្សាបាននូវលទ្ធផលធុរកិច្ចដ៏រឹងមាំ និងពង្រីកលទ្ធភាពទទួលបានសេវាធនាគារនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈការវិនិយោគជាបន្តបន្ទាប់លើបច្ចេកវិទ្យា ផលិតផលផ្តោតលើអតិថិជន និងឧត្តមភាពសេវាកម្ម ABA បានបង្កើតស្តង់ដារថ្មីៗសម្រាប់ភាពងាយស្រួល ភាពជឿជាក់ និងលទ្ធភាពចូលប្រើ នៅក្នុងវិស័យធនាគារ។
សេវាធនាគាររូបវន្តបុគ្គលរឹងមាំ
ភាពជោគជ័យនៃសេវាធនាគាររូបវន្តបុគ្គលរបស់ ABA ពឹងផ្អែក ទៅលើអេកូស៊ីស្ទែមពេញលេញដែលរួមបញ្ចូលផ្លែតហ្វមឌីជីថលរបស់ខ្លួន បណ្តាញសាខាដ៏ទូលំទូលាយ ហេដ្ឋារចនាសម្ពន្ធស្វ័យសេវា និងការពង្រីកភាពជាដៃគូយុទ្ធសាស្រ្ត។ តាមរយៈការពង្រីកសេវាកម្មទៅកាន់តំបន់នានា ក្រៅពីតំបន់ទីប្រជុំជន និងការដាក់ឲ្យប្រើប្រាស់ការបើកគណនីតាមប្រព័ន្ធឌីជីថល ធនាគារបានបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងនាំយកសេវាធនាគារទំនើបឲ្យកាន់តែកៀក សហគមន៍មូលដ្ឋានទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ABA ក៏បន្តនាំយកដំណោះស្រាយនវានុវត្ត ដែលធ្វើឲ្យការប្រើប្រាស់សេវាធនាគារកាន់តែងាយស្រួល និងបង្កើនបទពិសោធអតិថិជនគ្រប់រូប មិនថាការយល់ដឹងអំពីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាឌីជីថលរបស់អតិថិជននៅកម្រិតណានោះទេ។វិធីសាស្រ្តនេះបានជួយឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ បានប្រើសេវាធនាគារងាយស្រួល និងសុវត្ថិភាព។
ការរីកចម្រើនជាបន្តបន្ទាប់របស់ ABA Mobile
ABA Mobile នៅតែជាស្នូលនៃយុទ្ធសាស្រ្តធនាគាររូបវន្តបុគ្គលរបស់ធនាគារ។ ដោយមានអ្នកប្រើប្រាស់ជាង 6 លាននាក់ កម្មវិធីនេះបានក្លាយជាផ្លែតហ្វមហិរញ្ញវត្ថុឌីជីថលដែលមានអ្នកប្រើប្រាស់យ៉ាងទូលំទូលាយបំផុត ដែលអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ គ្រប់ពេលវេលា គ្រប់ទីកន្លែង។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលបន្ដកើនឡើងជាលំដាប់ ABA បន្តកែលម្អផ្លែតហ្វមនេះជាមួយ សមត្ថភាព និងសេវាកម្មថ្មីៗ។ នវានុវត្តន៍ថ្មីៗរួមមាន មុខងារឆាត ណាវី ដែលជាជំនួយការនិម្មិត ដំណើរការដោយបច្ចេកវិទ្យាបញ្ញានិម្មិត (AI) របស់ធនាគារ, មុខងារវិភាគ ដែលជួយឲ្យអតិថិជនយល់ដឹងកាន់តែច្បាស់អំពីទម្លាប់ចាយវាយរបស់ពួកគាត់ និងមុខងារ PaySound ដែលជាមុខងារបញ្ជាក់ការទូទាត់តាមសំឡេងភ្លាមៗ។ មុខងារទាំងនេះ បានរួមចំណែកពង្រឹងភាពងាយស្រួល ភាពបត់បែនទៅតាមលក្ខណៈផ្ទាល់ខ្លួន និងលទ្ធភាពចូលប្រើប្រាស់កាន់តែប្រសើរឡើង។

សមត្ថភាពដែលត្រូវបានពង្រឹងបន្តបន្ទាប់នេះធានាថា ABA Mobile បន្តកំណត់ស្តង់ដារថ្មីៗសម្រាប់សេវាធនាគារឌីជីថលទំនើបក្នុងប្រទេសកម្ពុជា។
ការទទួលស្គាល់ពី Asian Banker
គណៈវិនិច្ឆ័យរបស់ The Asian Banker មានប្រសាសន៍ទាក់ទងនឹងពានរង្វាន់ថា “ធនាគារដែលទទួលបានពានរង្វាន់នេះ បានពង្រឹងជំហររបស់ខ្លួនជា ធនាគារបម្រើសេវារូបវន្តបុគ្គលឈានមុខនៅកម្ពុជា ដោយរួមបញ្ចូលទាំងទំនុកចិត្ត កំណើនឌីជីថល និងកំណើនដ៏រឹងមាំនៃមូលដ្ឋានប្រាក់បញ្ញើ ក្នុងអំឡុងពេលដែលវិស័យធនាគារប្រឈមនឹងស្ដ្រេស។ កិត្តិនាមដ៏រឹងមាំ និងមូលដ្ឋានមូលនិធិចំណាយទាបរបស់ធនាគារ បានអនុញ្ញាតឲ្យធនាគាររីកចម្រើនប្រកបដោយការទទួលខុសត្រូវ ខណៈដែលរក្សាបាននូវប្រសិទ្ធភាពខ្ពស់”។

ABA ក៏បន្តបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំផងដែរ ដោយសម្រេចបានកំណើនពីរខ្ទង់លើទ្រព្យសកម្ម, ប្រាក់បញ្ញើ, ប្រាក់កម្ចី និងប្រាក់ចំណេញ។ ដោយមានការគាំទ្រដោយការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន មូលដ្ឋានដើមទុនរឹងមាំ និងទំនុកចិត្តពីអតិថិជនរាប់លាននាក់ ធនាគារនៅតែស្ថិតក្នុងទីតាំងដ៏ល្អប្រសើរដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងបំពេញតម្រូវការហិរញ្ញវត្ថុរបស់រូបវន្ដបុគ្គល និងអាជីវកម្មដែលបន្ដវិវត្តទៅមុខជាលំដាប់។
តាមរយៈវិសាលភាពរបស់ខ្លួន នវានុវត្តន៍ និងការប្តេជ្ញាចិត្តចំពោះភាពជោគជ័យរបស់អតិថិជន ធនាគារ ABA បានដើរតួ មិនត្រឹមតែជាធនាគារបម្រើសេវារូបវន្តបុគ្គលឈានមុខគេនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានដែលមានភាពរីកចម្រើនជាងគេយ៉ាងឆាប់រហ័សនៅក្នុងតំបន់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


