ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថាឲ្យ អាមេរិក ត្រូវចេះរៀនគោរពប្រទេសដទៃខ្លះផង
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកត្រូវតែចេះរៀនគោរពប្រទេសដទៃខ្លះផង ជាពិសេសគួរតែស្វែងរកការសម្របសម្រួលណាមួយ មិនមែនចេះតែចង់បង្ក្រាបអ្នកណាតាមតែចិត្តនោះទេ ។

ការលើកឡើងរបស់លោក ពូទីន គឺជាការឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ចូ បៃដិន នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក អំពីភាពចាំបាច់ដើម្បីកម្ចាត់មេដឹកនាំរុស្ស៊ីរូបនេះ ក៏ដូចជាភាពប្រាកដប្រជាក្នុងការឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិប្រធានាធិបតីទី ២ របស់លោក ។
នៅពេលអ្នកសារព័ត៌មានរុស្ស៊ីលោក Pavel Zarubin ឲ្យសាកស្រមៃមើលថាតើនឹងមានអ្វីកើតឡើង ប្រសិនបើសហរដ្ឋអាមេរិកពួតដៃគ្នាមែននោះ, លោក ពូទីន បានឆ្លើយថា “ពួកគេត្រូវចេះរៀនគោរពអ្នកដទៃ ហើយបន្ទាប់មកគ្មាននរណាម្នាក់នឹងត្រូវគាបសង្កត់នោះឡើយ ។ ប៉ុន្តែការចង់គាបសង្កត់នរណាម្នាក់ ដោយហេតុផលមួយចំនួន ឬដោយគ្មានហេតុផលអ្វីទាំងអស់នោះ វានឹងនាំឲ្យមានបញ្ហា” ។
លោក ពូទីន បញ្ជាក់ទៀតថា “ពិតណាស់ សហរដ្ឋអាមេរិកមានភាពប៉ិនប្រសប់ មានការគោរពស្រឡាញ់ ក៏ដូចជាចេះជួយគាំទ្រប្រទេសផ្សេងៗទៀត ប៉ុន្តែការគោរពមនុស្ស ប្រជាជាតិ និងប្រជាជនប្រទេសផ្សេងទៀតនៅគ្រប់ទីកន្លែង គឺទាល់តែពួកគេទទួលបានផលប្រយោជន៍ក្នុងដៃ” ។

លោកប្រធានាធិបតីបាននិយាយទៀតថា ប្រសិនបើសហរដ្ឋអាមេរិកមិនមានកិច្ចការអ្វីក្រៅពីការកសាងទំនាក់ទំនងជាមួយរុស្ស៊ីទេនោះ វាមិនអាក្រក់ដល់ថ្នាក់នេះនោះទេ ប៉ុន្តែរាល់ថ្ងៃនេះអាមេរិកធ្វើអ្វីគ្រប់យ៉ាង គឺលើសពេកហើយ ។
ជាចុងក្រោយលោក ពូទីន ក៏បានសរសរើលោក បៃដិន ផងដែរថា “ពិតជាអ្នកនយោបាយដែលមានបទពិសោធន៍ច្រើនបំផុតនៅក្នុងពិភពលោកទាំងមូល ដោយសារតែលោកបានប្រឡូកក្នុងឆាកនយោបាយអស់រយៈពេលជាយូរមកហើយ ។ ប្រធានាធិបតីអាមេរិករូបនេះមានបទពិសោធន៍ និងដឹងពីភារកិច្ចដែលត្រូវកំណត់សម្រាប់ខ្លួនគាត់ ជាពិសេសគឺពីរបៀបដែលត្រូវសម្រេចបាន” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ីស្រាអែល សុំ អាមេរិក ១០ ពាន់លានដុល្លារសម្រាប់ជំនួយយោធា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


