ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានធ្លាក់ចុះប្រមាណ ៩,៥ ភាគរយ កាលពីថ្ងៃអង្គារ ដែលបង្កការបាត់បង់តម្លៃមូលធនទីផ្សាររហូតដល់ ២៧៩ ប៊ីលានដុល្លារ
ការទាក់ទាញវិនិយោគិនឱ្យរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការជំរុញវិស័យដែលសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចមួយនេះ។
លំហូរទំនិញរបស់ចិនទ្រង់ទ្រាយធំ ដែលជាលទ្ធផលនៃសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន បង្កើតជាហានិភ័យខ្លាំង លើឧស្សាហកម្មសំខាន់ៗចំនួន៤របស់ថៃ
តម្រូវការទីផ្សារនាំចេញសំខាន់ៗសម្រាប់វាយនភណ្ឌរបស់វៀតណាម រួមទាំងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន បានបង្ហាញពីកំណើនវិជ្ជមាន។ គិតតែក្នុងខែកក្កដា ចំណូលពីការនាំចេញវាយនភ័ណ្ឌបានឈានដល់ ៣,៧២ ប៊ីលានដុល្លារ ពោលគឺកើនឡើង ១៧,៦ ភាគរយ ធៀបនឹងខែមិថុនា។
ការវិនិយោគលើឧបករណ៍ផលិតបន្ទះឈីប គឺជាសូចនាករសំខាន់នៃតម្រូវការទីផ្សារនាពេលអនាគត និងជារង្វាស់នៃទស្សនវិស័យឧស្សាហកម្មនេះ ខណៈចិនត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកវិនិយោគដ៏ធំបំផុត ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីៗ។
ក្រុមមន្ត្រីហ្វីលីពីនបានឱ្យដឹងកាលពីចុងសប្ដាហ៍មុនថា អាជ្ញាធរហ្វីលីពីនបានបើកប្រតិបត្តិការបង្រ្កាបលើទីតាំងល្បែងអនឡាញ និងបម្រើឱ្យការបោកប្រាស់តាមអ៊ិនធឺណិតខុសច្បាស់មួយកន្លែង និងចាប់ខ្លួនមនុស្សយកជាង ១៦០ នាក់ ដែលភាគច្រើនជាជនជាតិចិន និងឥណ្ឌូណេស៊ី ដែលប្រព្រឹត្តឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត។
ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយឥណ្ឌា បានកើនឡើងជិតទ្វេដងទៅដល់ ៦៥ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ដោយឥណ្ឌាបានក្លាយជាអតិថិជនទិញប្រេងដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី ក្រោយលោកខាងលិចដាក់ទណ្ឌកម្មនៅឆ្នាំ ២០២២ ជុំវិញការចូលឈ្លានពានអ៊ុយក្រែន ដោយរំលោភច្បាប់អធិបតេយ្យភាពអន្តរជាតិ។