សន្តិសុខសង្គម
ប្រទះឃើញសពមនុស្សប្រុស ០២ នាក់ អណ្តែតទឹកបន្តបន្ទាប់គ្នា ក្បែរស្ពានជ្រោយចង្វារ ចម្ងាយពីគ្នាប្រមាណ ៤០០ ម៉ែត្រ
ប្រជានេសាទ ប្រទះឃើញសពមនុស្សប្រុសចំនួន ០២ នាក់ អណ្តែតទឹកបន្តបន្ទាប់គ្នា ក្បែរស្ពានជ្រោយចង្វារ ដែលមានចម្ងាយពីគ្នាប្រមាណ ៤០០ ម៉ែត្រ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋជាអ្នកនេសាទ បានឲ្យដឹងថា មុនមានការផ្អើលឆោឡោថាមានសពអណ្តែតនៅកណ្តាលទន្លេ ក្បែរស្ពាន ក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ភ្លាមៗ គាត់បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីអូសសពយកមកច្រាំងទន្លេ។ ខណៈពេលកំពុងអូសសពបានបន្តិច ក៏មានគេឃើញសាកសពម្នាក់ទៀត អណ្តែតក្បែរច្រាំងទន្លេ ជិតអូតែលសុខា ដែលមានចម្ងាយពីគ្នា ប្រមាណជា ៤០០ ម៉ែត្រ។ ស្របពេលនោះ ប្រជានេសាទ ក៏បានអូសសពយកឡើងមកលើគោកទាំង ០២ តែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង មន្រ្តីមូលដ្ឋាន ចុះមកត្រួតពិនិត្យសពទាំង ០២ នាក់ ខាងលើ រួចធ្វើកំណត់ហេតុ ដើម្បីយកទៅតម្កល់នៅវត្ត រង់ចាំសាច់ញាតិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


