ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនចាប់ខ្លួនមនុស្សជាង ១៦០ នាក់ ក្នុងករណីបង្រ្កាបទីតាំងល្បែងអនឡាញ និងបោកប្រាស់តាមអ៊ិនធឺណិតខុសច្បាប់
ក្រុមមន្ត្រីហ្វីលីពីនបានឱ្យដឹងកាលពីចុងសប្ដាហ៍មុនថា អាជ្ញាធរហ្វីលីពីនបានបើកប្រតិបត្តិការបង្រ្កាបលើទីតាំងល្បែងអនឡាញ និងបម្រើឱ្យការបោកប្រាស់តាមអ៊ិនធឺណិតខុសច្បាស់មួយកន្លែង និងចាប់ខ្លួនមនុស្សយកជាង ១៦០ នាក់ ដែលភាគច្រើនជាជនជាតិចិន និងឥណ្ឌូណេស៊ី ដែលប្រព្រឹត្តឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ការវាយឆ្មក់បានធ្វើឡើងកាលពីថ្ងៃសៅរ៍ ដោយភ្នាក់ងាររដ្ឋាភិបាលជាង ១០០ គាំទ្រដោយចារកម្មយោធា ទៅលើទីតាំងរមណីយដ្ឋានមួយក្នុងទីក្រុង Lapu-Lapu។ វាគឺជាផ្នែកមួយនៃការបង្រ្កាបជាបន្តបន្ទាប់របស់អាជ្ញាធរហ្វីលីពីន តាមការបញ្ជាពីខែកក្កដារបស់លោកប្រធានាធិបតី ហ្វឺឌឺណង់ ម៉ារ៍កូស ជូនៀរ ឱ្យបិទជាទូទៅនូវប្រតិបត្តិការល្បែងអនឡាញ ដែលភាគច្រើនដំណើរការដោយជនជាតិចិន ដើម្បីបម្រើសេវាកម្មដល់អតិថិជនក្នុងប្រទេសចិន ដែលហាមឃាត់ល្បែងស៊ីសងខុសច្បាប់។
លោក ម៉ារ៍កូស បាននិយាយនាពេលនោះថា ប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់ផ្សេងៗដ៏ធំ បានមិនអើពើនឹងច្បាប់ហ្វីលីពីន ដោយរំលោភលើបទប្បញ្ញត្តិទ្រង់ទ្រាយធំ ហើយថែមទាំងបានប្រព្រឹត្តបទឧក្រិដ្ឋផ្សេងទៀតផង រួមទាំងការឆបោកផ្នែកហិរញ្ញវត្ថុ ការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការចាប់ជំរិត និងឃាតកម្ម។
ការវាយឆ្មក់នៅរមណីយដ្ឋាន Tourist Garden ដែលមានអគារចំនួន ១០ រួមទាំងអាងហែលទឹក បារ ខារ៉ាអូខេ និងភោជនីយដ្ឋាន បានធ្វើឡើងក្រោយស្ថានទូតឥណ្ឌូណេស៊ីប្រចាំក្រុងម៉ានីស បានស្នើសុំការជួយសង្គ្រោះជនជាតិឥណ្ឌូណេស៊ី ៨ នាក់ ដែលត្រូវបានគេរាយការណ៍ថារងការបង្ខំឱ្យធ្វើការក្នុងមជ្ឈមណ្ឌលហ្គេមអនឡាញ។ នេះបើយោងតាមគណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្មរៀបចំរបស់ប្រធានាធិបតីហ្វីលីពីន។

គណៈកម្មការដដែលបាននិយាយថា ជនបរទេសយ៉ាងហោចណាស់ ១៦២ នាក់ ត្រូវបានចាប់ខ្លួនក្នុងទីតាំងដែលបានបង្រ្កាប ដែលមានអាគារសម្រាប់ប្រតិបត្តិការឆបោក៣ផ្សេងៗគ្នា ហើយពួកគេត្រូវរងការស៊ើបអង្កេតដោយការិយាល័យអន្តោប្រវេសន៍ ហើយអាចប្រឈមនឹងការនិរទេសខ្លួន។ យោងតាមមន្រ្តីហ្វីលីពីន ប្រតិបត្តិការឆបោកក្នុងបរិវេណបែបនេះ រួមមាន ការឆបោកលួមលោមបែបស្នេហា ការលេងល្បែងស៊ីសង និងគម្រោងវិនិយោគតាមអ៊ិនធឺណិត ដែលបានបោកប្រាស់ប្រាក់យ៉ាងច្រើនពីជនរងគ្រោះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានស្វាគមចំណាត់ការរបស់លោក ម៉ារ៍កូស ក្នុងការបិទការលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណែតដែលដំណើរការដោយជនជាតិចិន ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនច្រើនជាង ៤០០ ទីតាំង នៅទូទាំងប្រទេសហ្វីលីពីន ហើយយកជនជាតិចិន និងជនជាតិពីអាស៊ីអាគ្នេយ៍រាប់ម៉ឺននាក់ឱ្យធ្វើការ។ ការបង្រ្កាប បានបង្កការបិទបិទអគារធំៗជាច្រើន ដែលអាជ្ញាធរសង្ស័យថា មានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី និងជនជាតិផ្សេងៗទៀតរាប់ពាន់នាក់ដែលភាគច្រើនមកពីអាស៊ីអាគ្នេយ៍ ត្រូវបានបោកប្រាស់ និងបង្ខំឱ្យធ្វើការងារខុសច្បាប់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


