អត្រានៃភាពក្រីក្រ បានឈានដល់ចំណុចទាបបំផុត (៩,០៣ ភាគរយ នៅខែមីនា ២០២៤) ក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយថយចុះប្រមាណ ៣,០៦ លាននាក់ ឬប្រហែល ២,២២ ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។
អ្នកជំនាញគូសភ្ជាប់នឹងកំណើននៃការលក់នេះ ទៅនឹងយុទ្ធនាការបញ្ចុះតម្លៃ iPhone ទ្រង់ទ្រាយធំក្នុងប្រទេសចិន របស់ Apple ដើម្បីវាយលុកទីផ្សារឡើងវិញ ដែលធ្វើឱ្យគេថ្លឹងថ្លែងលើប្រាក់ចំណេញរបស់ក្រុមហ៊ុន។
កិច្ចប្រជុំនេះ រំពឹងថានឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ពី ២៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ ដល់ ៣០ ប៊ីលានដុល្លារនៅឆ្នាំក្រោយ ខណៈពន្លឿនការនាំផលិតផលកសិកម្មថៃបន្ថែម ចូលទៅកាន់ទីផ្សាររបស់ម៉ាឡេស៊ី។
កន្លងមក អ្នកវិភាគបានគូសភ្ជាប់អតិរេកពាណិជ្ជកម្មរបស់វៀតណាម ទៅនឹងអំណោយផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសផ្សេងៗ ក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនតម្រូវការសកល។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីសប្តាហ៍មុន បានរិះគន់សហរដ្ឋអាមេរិកចំៗ និងបានសម្ដែងការព្រួយបារម្ភធ្ងន់ធ្ងរអំពីបំណុលជាតិ គោលនយោបាយពាណិជ្ជកម្មបែបការពារនិយម និងឱនភាពលើវិស័យផ្សេងៗរបស់ប្រទេសនេះ ក្រោមហេតុផលថាវានឹងជះឥទ្ធិពលខ្លាំងដល់កំណើនសេដ្ឋកិច្ចទាំងក្នុងស្រុក និងសកល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider កាលពីថ្ងៃអាទិត្យ។
កន្លងមក មានការបញ្ជាទិញអង្ករថៃយ៉ាងសំខាន់ ដែលជំរុញឱ្យតម្លៃអង្ករក្នុងស្រុក និងនាំចេញឡើងថ្លៃ។ តម្លៃអង្ករស ដែលជាប្រភេទអង្ករនាំចេញច្រើនជាងគេរបស់ប្រទេសថៃ ជាមធ្យមលក់នៅ ៦៤៩ ដុល្លារ/តោនក្នុងខែឧសភា និង ៦៣០ ដុល្លារ/តោនក្នុងខែមិថុនា។
ការវិនិយោគផ្ទាល់ពីបរទេសទៅបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម បានកើនឡើងដល់ ២៣៦ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ បើធៀបនឹងចំនួនជាមធ្យមប្រចាំឆ្នាំចំនួន ១៩០ ប៊ីលានដុល្លារនៅចន្លោះឆ្នាំ ២០២០ និង ២០២២។