ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍មានលំហូរវិនិយោគផ្ទាល់ពីបរទេសយ៉ាងរឹងមាំ
បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ បានក្លាយជាជម្រើសកំពូលសម្រាប់ក្រុមហ៊ុននានា រួមទាំងក្រុមហ៊ុនចិន ដែលកំពុងស្វែងរកការធ្វើពិពិធកម្មផលិតកម្មចេញពីចិន ចំពេលមានភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

ការណ៍នេះ បានធ្វើឱ្យលំហូរវិនិយោគដោយផ្ទាល់ពីបរទេសចូលទៅក្នុងតំបន់ មានភាពរឹងមាំ។ បណ្ដាញទូរទស្សន៍អាមេរិក CNBC បានចុះផ្សាយដោយស្រង់សម្ដីលោក Kuo-Yi Lim សហស្ថាបនិក និងជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុនមូលធនបណ្តាក់ទុនអាស៊ីអាគ្នេយ៍ Monk’s Hill Ventures ដែលបាននិយាយថា អាស៊ីអាគ្នេយ៍មានទីតាំងល្អក្នុងការទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីបាតុភូត «ចិនបូក១» ខណៈដែលក្រុមហ៊ុនបរទេស និងចិនធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ និងប្រតិបត្តិការរបស់ពួកគេ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែតវៀតណាម Việt Nam News។
យុទ្ធសាស្ត្រ «ចិនបូក១» ស្វែងរកការកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការពឹងផ្អែកទាំងស្រុងលើទីផ្សារ ឬសង្វាក់ផ្គត់ផ្គង់ចិន តាមរយៈការធ្វើពិពិធកម្មប្រតិបត្តិការផលិតកម្ម និងការពង្រីកទៅកាន់ប្រទេសផ្សេងទៀត ទោះបីជាក្រុមហ៊ុនរក្សាវត្តមាននៅក្នុងប្រទេសចិនក៏ដោយ។

យុទ្ធសាស្រ្តនេះ បានជំរុញឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងប្លុកអាស៊ីអាគ្នេយ៍។ អ្នកសេដ្ឋកិច្ចរបស់សាជីវកម្មសេវាកម្មហិរញ្ញវត្ថុ OCBC បាននិយាយក្នុងរបាយការណ៍ចេញផ្សាយកាលពីខែឧសភាថា ការវិនិយោគផ្ទាល់ពីបរទេសទៅបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម បានកើនឡើងដល់ ២៣៦ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ បើធៀបនឹងចំនួនជាមធ្យមប្រចាំឆ្នាំចំនួន ១៩០ ប៊ីលានដុល្លារនៅចន្លោះឆ្នាំ ២០២០ និង ២០២២។
របាយការណ៍បាននិយាយថា លំហូរចូលភាគច្រើនបានមកពីសហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប ចិនដីគោក និងហុងកុង។
ក្នុងចំណោមបណ្ដាប្រទេសធំៗក្នុងតំបន់ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេស វៀតណាមបានក្លាយជាទីតាំងផលិតដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ ព្យាយាមធ្វើពិពិធកម្មងាកចេញពីចិន។ ទន្ទឹមនឹងនេះ វៀតណាមជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Samsung ក៏ដូចជាមូលដ្ឋានផលិតកម្ម និងការនាំចេញសម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


