Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងនាយ ចាប ចៀន មោទនភាពខ្លាំងដែលកូនទទួលបានសញ្ញាបត្រ នៅអង់គ្លេស

បានផុស

នៅ

តារាកំប្លែងនាយ ចាប ចៀន បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពជាខ្លាំង ក្រោយកូនរបស់លោកទទួលបានសញ្ញាបត្រនៅប្រទេសអង់គ្លេស ខណៈអ្នកគាំទ្របានចាត់ទុកដែរថានេះ ជាកិត្តិយសខ្លាំងសម្រាប់គ្រួសារនាយ ចាប ចៀន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:កិច្ចសម្ភាសមួយ តារាកំប្លែងនាយចាប ចៀន បានឱ្យដឹងថា នេះជាមោទនភាពខ្លាំងណាស់សម្រាប់គ្រួសាររបស់លោក ជាពិសេសក៏រឿងដ៏ល្អផងដែរព្រោះកូនខ្លួនអាចខិតខំរៀនរហូតទទួលបានជោគជ័យដូចពេលនេះ។ លោកចាត់ទុកថាកូនរបស់លោកគឺជាបុគ្គលដំបូងគេដែលមានឈាមជ័រជាកូនអ្នកសិល្ប:មួយរូបទទួលបានសញ្ញាបត្រនៅអង់គ្លេស។

នាយ ចាប ចៀន បាននិយាយបន្តថា ដើម្បីជាការលើកទឹកចិត្តកូនលោកត្រៀមខ្លួនរៀបចំពិធីជប់លៀងដល់កូននឹងទទួលកូន តាមរយៈក្នុងនាមខ្លួនជាឪពុក-ម្តាយ។ កូនរបស់តារាកំប្លែងរូបនេះទទួលបានសញ្ញាបត្រ Business Management នៅប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។

នាយ ចាប ចៀនបន្ថែមទៀតថា មិនត្រឹមតែទទួលបានសញ្ញាបត្រនោះទេបច្ចុប្បន្នកូនរបស់លោកក៏កំពុងធ្វើការងារមួយកន្លែងនៅទីនោះផងដែរ ហើយឥឡូវនេះក៏កំពុងបន្តការសិក្សាបន្ថែមនៅប្រទេសអង់គ្លេសទៀតផង។ លោកបន្តថាតាមរយ:នេះលោកពិតក្រេកអរខ្លាំងណាស់ ព្រោះកូនរបស់អាចឈោងចាប់ក្តីស្រមៃបាននិងរួចផុតពីភាពក្រីក្រដែលអាចជាសរសរទ្រូងគ្រួសារ និងជួយដល់សង្គមជាតិ៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម