Connect with us

ជីវិតកម្សាន្ដ

នាដការបាំបុរាណ ទីវ ឧត្តម ទទួលមរណភាពដោយជំងឺរលាកសួត និងក្រពះ ទាំងវ័យក្មេង

បានផុស

នៅ

ជាដំណឹងដ៏គួរឱ្យសោកស្តាយបំផុតសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិរួមអាជីពសិស្ប: ខណៈមានដំណឹងដ៏រន្ធត់ថា នាដការបាំបុរាណ ទីវ ឧត្តម និស្សិតឆ្នាំទី៤ នៃសាលាភូមិន្ទវិចិត្រសិល្បៈ មរណភាពដោយសារជំងឺរលាកសួត និងក្រពះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការជូនដំណឹងនៅលើផេកឈ្មោះ Sokkhim Somបានរៀបរាប់ថាខ្ញុំទើបបានទទួលដំណឹងប្អូនប្រុ សនិស្សិតឆ្នាំទី៤ លោក ទីវ ឧត្តម នាដការបាំបុរាណនៃសាលាភូមិន្ទវិចិត្រសិល្បៈ ទទួលមរណភាពហើយដោយជំងឺរលាកសួត និងក្រពះធ្ងន់ធ្ងរមិនអាចព្យាបាលជួយសង្គ្រោះបានឡើយ។

ប្រភពដដែល បានលើកឡើងទៀតថា “ប្អូនជាធនធានកម្ពុជាដែលបានខិតខំប្រឹងប្រែងជួយកម្មវិធីជាតិច្រើនណាស់។ សូមប្អូនទៅឱ្យបានសុខផងចុះ”។ តាមរយ:ដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនេះដែរ គេឃើញមានមហាជននិងមិត្តភក្តិរបស់លោក ទីវ ឧត្តម បានបង្ហាញការសោកស្តាយនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រសារសពផងដែរ។

ចំណែកឯតារាសម្តែង និងជាពិធីកររៀមច្បងលោក វីជេ អាឡាស្កូ ក៏បានសម្តែងការសោកស្តាយដែលត្រូវបាត់បង់ធនធានមនុស្សដែលមានសមត្ថភាពផ្អែកវិស័យសិល្ប:បុរាណទាំងវ័យក្មេងគឺនាដការបាំបុរាណ ទីវ ឧត្តម ផងដែរ៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម