ព័ត៌មានអន្ដរជាតិ
អតិរេកពាណិជ្ជកម្មវៀតណាម កើនដល់ ១១,៦ ប៊ីលានដុល្លារក្នុងឆមាសទី១ឆ្នាំ ២០២៤
ការិយាល័យស្ថិតិទូទៅវៀតណាម (GSO) បានឱ្យដឹងថា អតិរេកពាណិជ្ជកម្មរបស់ប្រទេសបានកើនដល់ ១១,៦ ប៊ីលានដុល្លារ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News កាលពីថ្ងៃចន្ទ។

ការនាំចេញក្នុងឆមាសទី១ ត្រូវបានប៉ាន់ប្រមាណថាឈានដល់ជិត ១៩០,១ ប៊ីលានដុល្លារអាមេរិក កើនឡើង ១៤,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញ ទាំងក្នុងវិស័យសេដ្ឋកិច្ចក្នុងស្រុក វិស័យវិនិយោគបរទេស ក៏ដូចជាទំនិញឧស្សាហកម្មកែច្នៃ សុទ្ធតែមានការកើនឡើងគួរឱ្យកត់សម្គាល់។
គិតត្រឹមចុងខែមិថុនាដូចគ្នា ការនាំចូលទំនិញត្រូវបានប៉ាន់ប្រមាណថាឈានដល់ ១៧៨,៤៥ ប៊ីលានដុល្លារ ដោយកើនឡើង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលសម្ភារផលិត រួមចំណែក ៩៤ ភាគរយ លើការនាំចូលសរុប ប្រមាណ ១៦៧,៧៣ ប៊ីលានដុល្លារ។
បើតាម GSO សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដោយរួមចំណែក ៥៤,៣ ប៊ីលានដុល្លារលើការនាំចេញរបស់វៀតណាម ខណៈចិនជាអ្នកនាំចូលទំនិញធំបំផុតរបស់វៀតណាម ដោយរួមចំណែក ៦៧ ប៊ីលានដុល្លារ។

កន្លងមក អ្នកវិភាគបានគូសភ្ជាប់អតិរេកពាណិជ្ជកម្មរបស់វៀតណាម ទៅនឹងអំណោយផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសផ្សេងៗ ក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនតម្រូវការសកល។
ទោះយ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានស្ថិតិពាណិជ្ជកម្ម និងសេវាកម្មរបស់ GSO លោក Đinh Thị Thúy Phương បានសង្កត់ធ្ងន់លើតម្រូវការកែលម្អគោលនយោបាយ ដើម្បីបង្កើតបរិយាកាសម៉ាក្រូអំណោយផលសម្រាប់ការនាំចេញ និងធានាបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព។ កំណើនការនាំចេញប្រកបដោយនិរន្តរភាព គួរតែត្រូវបានបន្តដោយការធ្វើពិពិធកម្មទីផ្សារ និងរក្សាតុល្យភាពពាណិជ្ជកម្មដែលមានសុខភាពល្អ។
លោកគូសបញ្ជាក់ថា អាជ្ញាធរគួរតែបង្កើនការព្យាករណ៍ដើម្បីព្រមានអាជីវកម្មអំពីហានិភ័យដែលអាចកើតមាន កាត់បន្ថយផលប៉ះពាល់លើការស៊ើបអង្កេតពាណិជ្ជកម្ម និងបង្ហាញថាទំនិញវៀតណាមមិនត្រុវបានលក់បង្ខូចតម្លៃលើទីផ្សារ។ លោកបន្តថា ពួកគេគួរតែគាំទ្រផលិតកម្មឧស្សាហកម្ម ជំរុញតម្រូវការ និងបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


