ការព្រមានរបស់ចិន ធ្វើឡើងខណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំង ដោយគ្រោងពិភាក្សាគ្នាលើភាពតានតឹងចុងក្រោយ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ជំនួយអាល្លឺម៉ង់ ប្រសិនបើចិនឆ្លើយតបកាន់តែធ្ងន់ធ្ងរ។
រដ្ឋាភិបាលចិនមិនទាន់ប្រតិកម្មជាសាធារណៈយ៉ាងណានៅឡើយទេចំពោះសំណើរនេះ ក៏ប៉ុន្តែ វានៅតែបង្ហាញពីកំណើននៃភាពតឹងតឹងចុងក្រោយបំផុតនៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន ដោយអ្នកវិភាគខ្លះថែមទាំងបានព្រួយបារម្ភថា ភាគីទាំងកំពុងខិតទៅជិតជ្រោះនៃ «សង្រ្គាមពាណិជ្ជកម្ម»។
លោក Surapong បានគូសបញ្ជាក់ថា ពាក់កណ្តាលនៃគោលដៅនេះ នឹងបានមកពីមនុស្សប្រហែលចំនួន ២០ លាននាក់ ដែលធ្វើការក្នុងឧស្សាហកម្មទាក់ទងនឹងអំណាចទន់ ហើយទទួលបានប្រាក់ចំណូលជាមធ្យម ២០០ ០០០ បាត/ម្នាក់/ឆ្នាំ។ លោកបានបន្ថែមថា ពាក់កណ្តាលទៀត នឹងបានមកពីចំណូលក្នុងវិស័យទេសចរណ៍ អាហារថៃ ភាពយន្ត កីឡា ម៉ូដ និងកម្មវិធីបុណ្យជាតិផ្សេងៗ។
ផែនការ ដែលមានគោលដៅពង្រីក និងលើកកម្ពស់សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសមួយនេះ មាននៅក្នុងកម្មវិធីបំលាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ និងបន្តដល់ឆ្នាំ ២០៣០ ដែលនាយករដ្ឋមន្រ្តីវៀតណាមបានអនុម័ត។
បទប្បញ្ញត្តិឆ្នាំ ២០១៨ និងសេចក្ដីណែនាំពីមុនៗ បានតម្រូវឱ្យធនាគារផ្សេងៗបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិ ដែលផ្ដល់សេវាកម្មបែបនេះដល់អតិថិជន ប៉ុន្តែនិយតករមិនបានកំណត់ពេលវេលាឱ្យធនាគារត្រូវអនុវត្តតាមនោះទេ។
ក្រុមហ៊ុនថ្មីនោះមានឈ្មោះថា Safe Superintelligence Inc. (SSI) និងជាកន្លែងស្រាវជ្រាវ AI ផ្ដោតលើការបង្កើតបរិយាកាស AI ប្រកបដោយសុវត្ថិភាព។
បើតាមរ៉យទ័រ ៦១ ភាគរយនៃក្រុមហ៊ុនដែលបានឆ្លើយតបការស្ទង់មតិ បាននិយាយថា ជប៉ុនមិនចាំបាច់ចេញវិធានការស្រដៀងអាមេរិកទេ ខណៈ ៣៩ ភាគរយ យល់ឃើញផ្ទុយពីនេះ។ ៥៣ ភាគរយនៃក្រុមហ៊ុន និយាយថា សមត្ថភាពផលិតហួសប្រមាណរបស់ចិន ក៏ស្ទើរតែគ្មានផលប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេដែរ។