សេដ្ឋកិច្ច
អតីតប្រធានអ្នកវិទ្យាសាស្ត្ររបស់ OpenAI បើកក្រុមហ៊ុន AI ថ្មី
សហស្ថាបនិក និងអតីតប្រធានអ្នកវិទ្យាសាស្ត្រក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI លោក Ilya Sutskever បានឱ្យដឹងកាលពីថ្ងៃពុធថា លោកកំពុងចាប់ផ្តើមបើកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយ ដោយចូលដៃគ្នាជាមួយអ្នកវិទ្យាសាស្រ្តបច្ចេកវិទ្យាប៉ុន្មានរូបទៀត។

តាមការប្រកាសរបស់លោកនៅលើបណ្ដាញសង្គម X ក្រុមហ៊ុនថ្មីនោះមានឈ្មោះថា Safe Superintelligence Inc. (SSI) និងជាកន្លែងស្រាវជ្រាវ AI ផ្ដោតលើការបង្កើតបរិយាកាស AI ប្រកបដោយសុវត្ថិភាព ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួន កំពុងស៊កខ្លួនប្រឡូកចូលក្នុងការរីកសាយភាយនៃ AI ដែលមានមុខងារបង្កើត (Generative AI)។
កំណត់ត្រាលើគេហទំព័ររបស់ SSI មានសរសេរយ៉ាងដូច្នេះថា ការបង្កើតឱ្យមានអង្គបច្ចេកវិទ្យាដ៏ឆ្លាតវៃហួសដែនកំណត់របស់មនុស្សប្រកបដោយសុវត្ថិភាព «គឺជាបញ្ហាបច្ចេកទេសដ៏សំខាន់បំផុតនៃពេលវេលារបស់យើង»។ ដូច្នេះ SSI មានគោលបំណង និងផលិតផលតែមួយគត់ គឺធ្វើឱ្យបរិយាកាស AI ប្រកបដោយសុវត្ថិភាព។

កំណត់ត្រាបន្តថា៖ «យើងជាក្រុមហ៊ុនអាមេរិកដែលមានការិយាល័យនៅក្រុង Palo Alto (អាមេរិក) និងក្រុង Tel Aviv (អ៊ីស្រាអែល) ជាកន្លែងដែលយើងមានឫសគល់យ៉ាងជ្រៅ និងសមត្ថភាពក្នុងការជ្រើសរើសអ្នកបច្ចេកទេសកំពូលៗ។
គួរគូសបញ្ជាក់ថា ក្នុងការបង្កើត SSI លោក Sutskever បានចាប់ដៃជាមួយអតីតអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន OpenAI លោក Daniel Levy រួមជាមួយសហស្ថាបនិកអតីតកម្មវិធីស្វែងរក (Search Engine) Cue និងអតីតអ្នកដឹកនាំផ្នែក AI នៅក្រុមហ៊ុន Apple លោក Daniel Gross៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


