យោងតាមសេចក្តីព្រាងសំណើរ ដែលកំពុងរង់ចាំការអនុម័តពីសមាជិកសភា ពន្ធលើការប្រើប្រាស់ពិសេសលើស្រាបៀរ និងស្រាខ្លាំង នឹងត្រូវដំឡើងដល់ ៧០-៨០ ភាគរយ នៅឆ្នាំ ២០២៦ ហើយនឹងបន្តបង្កើនបន្តិចម្ដងៗរហូតដល់ ៩០-១០០ ភាគរយ នៅឆ្នាំ ២០៣០។ បច្ចុប្បន្ន ពន្ធគ្រឿងស្រវឹងមានត្រឹមតែ ៦៥ ភាគរយប៉ុណ្ណោះ។
តម្លៃវិនិយោគដែលមាននៅក្នុងពាក្យស្នើសុំក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤ បានកើនឡើងដល់ ២២៨ ប៊ីលានបាត ស្មើនឹង ៣១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
នៅខែមេសា ប្រទេសឡាវបានកត់ត្រាទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១,១២២ ប៊ីលានដុល្លារអាមេរិក ដោយការនាំចេញមានចំនួន ៤៦២ លានដុល្លារ ហើយការនាំចូល មានចំនួន ៦៦០ លានដុល្លារ។ អតុល្យភាពនេះ បង្ហាញពីឱនភាពពាណិជ្ជកម្មប្រមាណ ១៩៨ លានដុល្លារ ដែលនេះជាចំនួនខ្ពស់បំផុតក្នុងឆ្នាំនេះសម្រាប់ឡាវ និងកើតឡើង៤ខែជាប់ៗគ្នា។
ចន្លោះខែធ្នូ ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២ ក្រុមហ៊ុន Emirates បានប្រើកូដបញ្ជាក់អត្តសញ្ញាណរបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue Airways សម្រាប់ប្រតិបត្តិការជើងហោះហើររវាងអារ៉ាប់រួម និងសហរដ្ឋអាមេរិក នៅក្នុងដែនអាកាសដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ហាមឃាត់សម្រាប់ប្រតិបត្តិករអាមេរិក។
«វានឹងមិនត្រឹមតែធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន រំខានដល់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ចំពោះគ្នាទៅវិញទៅមករវាងចិន និងអឺរ៉ុបក្នុងវិស័យរថយន្តថាមពលថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យខូចទ្រង់ទ្រាយឧស្សាហកម្មរថយន្ត និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក រួមទាំងសហភាពអឺរ៉ុបផងដែរ»។
IEA និយាយថា តម្រូវការសកលត្រូវបានគេរំពឹងថានឹង «ដល់កម្រិតមិនឡើងមិនចុះ» ១០៦ លានបារ៉ែល/ថ្ងៃ នៅចុងទសវត្សរ៍នេះ ខណៈសមត្ថភាពផ្គត់ផ្គង់សរុបអាចឈានដល់ ១១៤ លានបារ៉ែល/ថ្ងៃ ដែលបណ្តាលឱ្យមានអតិរេកផ្គត់ផ្គង់ «គួរឱ្យភ្ញាក់ផ្អើល» ចំនួន ៨ លានបារ៉ែល/ថ្ងៃ ដែលទីផ្សារប្រេងគួរត្រៀមខ្លួនសម្រាប់ការណ៍នេះ។
ការលើកឡើងរបស់លោក Maris ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន កាលពីចុងខែមុន បានអនុម័តលើសេចក្តីព្រាងលិខិតរបស់រដ្ឋាភិបាល ដែលថា ប្រទេសនេះនឹងដាក់ពាក្យសុំធ្វើជាសមាជិករបស់ BRICS ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងជំរុញវត្តមានលើឆាកអន្តរជាតិរបស់ខ្លួន។