ខណៈលទ្ធផលនឹងចេញផ្សាយនៅថ្ងៃពុធ ការបោះឆ្នោតឱ្យលោក តូយូដា បន្តធ្វើជាប្រធានក្រុមហ៊ុន ត្រូវបានគេមើលឃើញថាជាប្រធានបទស្នូលនៃកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ បន្ទាប់ពីទីប្រឹក្សាប្រូកស៊ីបានផ្តល់អនុសាសន៍ឱ្យវិនិយោគិនបោះឆ្នោតប្រឆាំងនឹងលោក តូយូដា ក្រោយមានរឿងអាស្រូវពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពាក្យស្នើសុំវិញ្ញាបនកម្មសម្រាប់ម៉ូដែលរថយន្តមួយចំនួន។
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីការស៊ើបអង្កេតកាលពីថ្ងៃចន្ទ ដោយថាវានឹងផ្ដោតលើសាច់ជ្រូកសម្រាប់មនុស្សបរិភោគ ដូចជា សាច់ស្រស់ សាច់ក្លាសេ សាច់បង្កក រួមទាំងគ្រឿងក្នុងជ្រូកជាដើម។
ការកើនឡើង ៥,៣ ភាគរយនៅចន្លោះខែមករា-មីនា ដើមឆ្នាំនេះ បានគូសបញ្ជាក់ពីកំណើនក្នុងត្រីមាសចុងឆ្នាំមុន និងពីការប្រសើរឡើងដ៏ធំ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះសេដ្ឋកិច្ចរហូតដល់ ១០,៧ ភាគរយ ក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បង្ហាញថា តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,៧ ភាគរយក្នុងខែឧសភា ធៀបនឹងខែមុន ដែលជាការធ្លាក់ចុះ ១១ ខែជាប់ៗគ្នា និងការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០១៤។ ក្នុងលក្ខខណ្ឌប្រចាំឆ្នាំ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ៣,៩ ភាគរយ ពីរយៈពេលដូចគ្នាឆ្នាំមុន ធៀបនឹងការធ្លាក់ចុះ ៣,១ ភាគរយក្នុងខែមេសា។
អ្នកជំនាញមើលឃើញថា ការណ៍នេះបណ្ដាលមកពីមូលហេតុផ្សេងៗ រួមទាំងកត្តាក្នុងស្រុកផ្ទាល់ និងពីបរទេស ហើយបន្តព្រមានឱ្យរដ្ឋាភិបាលបញ្ចេញសកម្មភាពដោះស្រាយ ដើម្បីកុំឱ្យវិបត្តិនេះកាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation។
លោក ជិញ បាននិយាយអំឡុងកិច្ចប្រជុំជាមួយនាយកប្រតិបត្តិមកពីសហគ្រាសរដ្ឋធំៗជាង ១៥០ កាលពីថ្ងៃសៅរ៍ថា ការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាកត្តាសំខាន់។
តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ១៣ សេន នៅត្រឹមតម្លៃ ៨២,៦២ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិកម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ១៧ សេន នៅត្រឹម ៧៨,៥៤ ដុល្លារ/បារ៉ែល។