ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ – ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ កិច្ចទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មានគោលបំណងជំរុញការយល់ដឹងរបស់សមាជិកព្រឹទ្ធសភា និងសាធារណជនអំពីបច្ចេកវិទ្យានិងដំណើរការផលិតនៃវិស័យកសិឧស្សាហកម្ម និងចំណីអាហារ។ ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម...
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE និងប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា អ្នកស្រី Katherine Diop ចូលរួមពិធីបើកពិព័រណ៍ការសិក្សានៅអាមេរិក និងកាណាដា នាចុងសប្តាហ៍ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ។ពិព័រណ៍នេះផ្តល់ឱកាសសិស្ស និស្សិត និងអាណាព្យាបាលរាប់រយនាក់ស្វែងយល់លម្អិតអំពី ជម្រើសសិក្សាលើគ្រប់កម្រិត លក្ខខណ្ឌចូលសិក្សា ការដាក់ពាក្យចូលរៀន...
ភ្នំពេញ៖ ហ្វារពន្លឺសិល្បៈដែលជាក្រុមសៀកសហសម័យរបស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៤ ខែឧសភា! ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈនឹងផ្តល់ជូនការសម្តែងដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិដែលមានចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ។ “មាសស” គឺជាការសម្តែងសៀកបែបកាយសម្ព័ន្ធ ការសម្តែងសិល្បៈ សិល្បៈគំនូរអង្ករកម្ពុជា និងទស្សនីយភាពដ៏គួរឱ្យស្ញប់ស្ញែងជាច្រើនទៀតសម្រាប់ពុកម៉ែបងប្អូន និងទស្សនិកជនចូលទស្សនា និងចង់ដឹងចង់ឈ្វេងយល់អំពីកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។ អង្កររបស់ខ្មែរដែលត្រូវបានប្រៀបធៀបទៅនឹងមាសពណ៌ស នឹងត្រូវយកមកបង្កើតជាគំនូរដ៏រស់រវើកដែលរៀបរាប់អំពីកេរដំណែលវប្បធម៌ ការផ្លាស់ប្តូរក្នុងសង្គម និងការរីកចម្រើននានា។ ទស្សនិកជននឹងបានឈ្វេងយល់អំពីដំណើរជីវិតរបស់ក្មេងប្រុសម្នាក់ដែលជីវិតរបស់គាត់បានផ្លាស់ប្តូរបន្ទាប់ពីបានធ្វើឱ្យខូចខាតដល់ក្បួនវេទមន្តរបស់ឪពុករបស់គាត់ដោយចៃដន្យ។ ត្រូវបានបណ្តេញចេញពីភូមិរបស់គាត់...