Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទស្សនារោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់

បានផុស

នៅ

ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ – ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលទស្សនកិច្ចនៅរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ កិច្ចទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មានគោលបំណងជំរុញការយល់ដឹងរបស់សមាជិកព្រឹទ្ធសភា និងសាធារណជនអំពីបច្ចេកវិទ្យានិងដំណើរការផលិតនៃវិស័យកសិឧស្សាហកម្ម និងចំណីអាហារ។

ពីឆ្វេងទៅស្តាំ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា, ឯកឧត្តម ម៉ម ប៊ុននាង ,លោក Wittaya Kreangkriwit និងកិច្ចពិភាក្សារវាងឯកឧត្តម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការនៃកម្ពុជា និងប្រធានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងតំណាងសាកលវិទ្យាល័យជាតិជាច្រើន មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សាស្រ្ដាចារ្យ និងនិស្សិតជាង ១០ សាកលវិទ្យាល័យ។

រូបភាពរួមគ្នារវាងគណៈប្រតិភូនិងលោកអគ្គនាយកព្រមទាំងថ្នាក់ដឹកនាំស៊ីភី

ការទស្សនកិច្ចក្រុមហ៊ុន និងរោងចក្រផលិតចំណីសត្វ ដើម្បីស្វែងយល់អំពីដំណើរការនៃការផលិតចំណីសត្វ(Feed) ការចិញ្ចឹមសត្វ(Farm) ការកែច្នៃអាហារ(Food) រហូតដល់ការផ្គត់ផ្គង់ទៅលើទីផ្សារ(Retail)។​​

ក្រុមប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីគណៈដឹកនាំក្រុមហ៊ុន ដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយកនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់កាត់ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន។

រូបភាពរួមគ្នារវាងគណៈប្រតិភូនិងលោកអគ្គនាយកព្រមទាំងថ្នាក់ដឹកនាំស៊ី.ភី.នៅមុខរោងចក្រចំណីសត្វ

ដំណើរទស្សនកិច្ចនេះមានការបែងចេកជាពីរវគ្គព្រឹក – រសៀល

អង្គប្រជុំសំរាប់ពេលព្រឹកខាងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានធ្វើបទបង្ហាញអំពីពត៌មានទូទៅនៃធុរកិច្ចរបស់ក្រុមហ៊ុន​​ បទបង្ហាញអំពីការដាំដុះដំណាំពោតនិងដំឡូងមី បទបង្ហាញអំពីការចិញ្ចឹមមាន់ពងនិងការភ្ញាស់កូនមាន់ បទបង្ហាញអំពីការចិញ្ចឹមមាន់សាច់ បទបង្ហាញអំពីការចិញ្ចឹមសត្វជ្រូក​ និងបទបង្ហាញអំពីជម្ងឺរបស់សត្វនិងការការពាររោគ។

គោលនយោបាយនិងទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការជំរុញវិស័យកសិកម្ម និងការផលិតចំណីសត្វនៅកម្ពុជា

១. ការជម្រុញឲ្យកសិករ ដាំដំណាំពោត ដំឡូងមី និងវត្ថុធាតុដើមក្នុងស្រុក

វិស័យកសិកម្មជាគន្លងសំខាន់នៃសេដ្ឋកិច្ចជាតិ កសិកម្មនៅកម្ពុជា ត្រូវបានចាត់ទុកថាជាប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋានសំខាន់ យើងសង្កេតឃើញថា ការផលិតផលចំណីសត្វក្នុងស្រុកមានតម្រូវការវត្ថុធាតុដើមកាន់តែខ្ពស់ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់វិស័យចិញ្ចឹមសត្វ។ ទោះជាយ៉ាងណា ស្ថានភាពក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក នៅតែមានកម្រិត និងមិនគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។

ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើក្រុមហ៊ុនស៊ីភី បានចូលរួមសហការជាមួយវិស័យសាធារណៈ ដោយបង្កើតយុទ្ធសាស្រ្តជំរុញ និងគាំទ្រកសិករ ក្នុងការដាំដំណាំពោត ដំឡូងមី និងវត្ថុធាតុដើមផ្សេងៗបន្ថែម លើសពីនោះក្រុមហ៊ុននិងទទួលទិញវត្ថុធាតុដើមទាំងនេះដោយផ្អែកលើតម្លៃទីផ្សារដែលសមរម្យ ។

២. ការជម្រុញឲ្យកសិករចិញ្ចឹមសត្វនិងផ្តល់ចំណេះដឹងពីសុវត្ថិភាពសត្វ

បច្ចុប្បន្ននេះ ជំងឺរាតត្បាតបានកើតមានជាបន្តបន្ទាប់ ជាពិសេសដូចជា ជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) និងជំងឺផ្តាសាយបក្សី (AI)។ ដោយឡែក ក្នុងគោលបំណងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ ដោយសារជំងឺរាតត្បាត និងបង្កើនប្រសិទ្ធភាពក្នុងការចិញ្ចឹមសត្វ ក្រុមហ៊ុនបានស្នើសុំឱ្យវិស័យសាធារណៈ និងស្ថាប័នពាក់ព័ន្ធពង្រឹងការផ្តល់ចំណេះដឹងចំពោះកសិករ អំពីវិធីសាស្ត្រចិញ្ចឹមសត្វ ការការពារ និងការគ្រប់គ្រងជំងឺ រួមទាំងអនាម័យជាប្រចាំ។ ជាពិសេស ការសម្រួលលើវិធានការទាំងនេះនឹងជួយទប់ស្កាត់ការនាំចូលផលិតផលសត្វ ដែលគ្មានប្រភពច្បាស់លាស់ និងអាចបង្កគ្រោះថ្នាក់ដល់សុខភាពសត្វក្នុងស្រុក។

៣. ការផ្តល់នូវអាហារសុវត្ថិភាពនិងអនាម័យ

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ជាច្រើនទិញអាហារពីទីផ្សារដែលមិនមានការធានាជាក់លាក់អំពីប្រភពដើមធ្វើឲ្យមានហានិភ័យចំពោះសុខភាពសាធារណៈ។ ដូច្នេះ ក្រុមហ៊ុនស៊ី.ភីប្តេជ្ញាផ្តល់នូវផលិតផលអាហារប្រកបដោយគុណភាព អនាម័យសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាចជឿជាក់លើផលិតផលស៊ី.ភី.បាន។គ្រប់ផលិតផលចំណីអាហារទាំងអស់របស់ស៊ី.ភី.យើងទទួលបានស្តង់ដារអន្តរជាតិដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដារអន្តរជាតិ GHP HACCP និង HALAL លោកអ្នកអាចបរិភោគដោយភាពជឿជាក់”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.”

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានប្រសាសន៏ថាក្រុមហ៊ុនស៊ីភី ខេមបូឌា បានបានដំណើរការនៅកម្ពុជាជាប្រមាណ ២៩ឆ្នាំរួចមកហើយក្រុមហ៊ុនក៏បានផ្តល់ចំណេះដឹងនិងបច្ចេកទេសដល់កសិករអំពីការលើកកម្ពស់ស្តង់ដារផលិតកម្ម បច្ចេកទេសការចិញ្ចឹមសត្វ និងប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ និងវត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។ក្រុមហ៊ុនបាននាំយកបច្ចេកវិទ្យាដែលមានស្តង់ដារពិភពលោកមកអនុវត្តក្នុងអាជីវកម្ម និងរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លើសពីនេះក្រុមហ៊ុន បានបង្កើតឱកាសការងារជាច្រើនព្រមទាំងដើរតួនាទីដ៏មានសារសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេសផងដែរ។ ក្រុមហ៊ុនបានខិតខំបំពេញបេសកកម្មក្នុងការជម្រុញឲ្យប្រជាជនកម្ពុជាប្រើប្រាស់អាហារដែលមានសុវត្ថិភាព និងមានសុខភាពល្អ ដើម្បីចង់ឃើញប្រជាជនកម្ពុជាមានសុខភាពល្អ និងគុណភាពជីវិត។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២នៃព្រឹទ្ធសភាបានបានជួបពិភាក្សាសន្ទនាជាមួយ ឯកឧត្តម ម៉ម ប៊ុននាង  ឯកឧត្តមបណ្ឌិត សេង សុភាព និងតំណាងក្រុមហ៊ុនស៊ី.ភី. អំពី បច្ចេកវិទ្យាចិញ្ចឹមសត្វ និងការផ្សារភ្ជាប់រវាងវិស័យឯកជន និង គ្រឹះស្ថានឧត្តមសិក្សា ដើម្បីឆ្ពោះទៅកាន់ការចុះអនុស្សរណៈយោគយល់ជាមួយឧត្តមសិក្សាមួយចំនួននាពេលអនាគត។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភាបានមានប្រសាសន៏ដោយសង្ខេបថាដំណើរទស្សនកិច្ចនេះមាន សារៈសំខាន់ខ្ពស់ក្នុងការបន្ថែមចំណេះដឹង និងពង្រឹងទំនាក់ទំនងវិស័យឯកជននិងសាធារណៈ ព្រមទាំងបង្កើនសមត្ថភាពសិស្សនិស្សិតក្នុងការយល់ដឹងអំពីចំណីសត្វនិងឧស្សាហកម្មអាហារ។ ​ ទន្ទឹមនឹងនេះថែមទាំងផ្តល់ឪកាសបន្ថែមដល់សមាជិកព្រឹទ្ធសភា មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងគ្រឺះដ្ឋានឧត្តមសិក្សា ​សិស្សនិស្សិត​ បានយល់ដឹងនិងស្វែងយល់ពីដំណើរការណ៏ចាប់តាំងពីការចិញ្ចឹមសត្វរហូតដល់ការកែច្នៃជាអាហាររបស់ក្រុមហ៊ុនស៊ីភី។

លោកបានអះអាងពីការគាំទ្រពីសំណាក់រដ្ឋសភាជាប្រព័ន្ធសាធារណៈក្នុងការជម្រុញវិស័យកសិឧស្សាហកម្មឲ្យរីកចម្រើនក្នុងទិសដៅនិរន្តរភាព។

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចប្បន្ននេះបានរយះពេល ២៩​ ឆ្នាំស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយនឹងអាហារជាច្រើនដូចជា CP Fresh Shop ,Five Star, Star Coffee នឹងHi-Pork ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។

QR Code-Web site CP Cambodia

QR Facebook CP Cambodia

QR Youtube CP Cambodia

QR Youtube Fresh Shop

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម