Connect with us

កីឡា

ប៉ះ​ស្នងការ​ស្វាយរៀង​ កាល​ជុំ​ទី២​ ស៊ុយ​ ខន​ មើល​ឃើញ​ការ​លេង​របស់​ដៃគូ​ហាក់​មិន​សូវ​ត្រូវ​គ្នា​

បានផុស

នៅ

ស្មាត់​លេច​ធ្លោ​របស់​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ កីឡាករ​ ស៊ុយ​ ខន​ ថា​ការ​ប៉ះ​ស្វាយរៀង​ អំឡុង​ជុំទី២​ គឺ​មើល​ឃើញ​ក្រុម​នេះ​លេង​ហាក់​មិន​សូវ​ត្រូវ​គ្នា​នោះ​ឡើយ​ ខណៈ​ការ​ឈ្នះ​ដាច់​ ៣-០​ នោះ​ក៏​មិន​ងាយ​ស្រួល​ប៉ុន្មាន​ដែរ​ចំពោះ​ក្រុម​ខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ស៊ុយ ខន​

កីឡាករ​ ស៊ុយ​ ខន​ បាន​ធ្លាប់​លើក​ឡើង​ក្រោយ​ជំនួប​ជា​មួយ​​ស្នងការ​ខេត្ត​ស្វាយរៀង​ថា​ កាល​ជុំ​ទី២​ នេះ​មើល​ឃើញ​ថា ​ក្រុម​ដៃគូ​លេង​ហាក់​មិន​សូវ​ត្រូវ​គ្នា​នោះ​ឡើយ។​ ការ​លេង​របស់​ស្នងការខេត្ត​ស្វាយរៀង​មិន​ស៊ីសង្វាក​គ្នា​ និង​ប្លែក​មិន​ដូច​ការ​ប្រកួត​មុន​ៗ​នោះ​ទេ។​ ប៉ុន្តែ​ការ​ឈ្នះ​ដោយ​លទ្ធផល​ ៣-០​ ក្នុង​ជំនួប​ជុំ​ទី២​ នោះ​ក៏​មិន​ងាយ​ស្រួល​ប៉ុន្មាន​ដែរ​សម្រាប់​អង្គរក្ស​ដូច​បាន​ឃើញ​មាន​ពិន្ទុ​ប្រដេញ​គ្នា​រហូត។​

ស្មាត់​លេចធ្លោ​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប៉ះ​ស្វាយរៀង​កន្លង​ទៅ​គឺ​មាន​ភាព​តានតឹង​សម្រាប់​អង្គរក្ស​ និង​មិន​ងាយ​ស្រួល​យក​ឈ្នះ​នោះ​ឡើយ។​

កម្មវិធី​ប្រកួត​

បញ្ជាក់​ដែរ​ថា​ នៅ​ជុំ​ទី២​ ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​បាន​យក​ឈ្នះ​លើ​ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀង​ដោយ​លទ្ធផល​ ៣-០​ មុន​បិទ​បញ្ចប់​វគ្គ​វិលជុំ​នោះ។​ យ៉ាងណា​នៅ​រសៀល​ថ្ងៃ​ទី១​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ នេះ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ នឹង​ត្រូវ​ជួប​ស្នងការ​ខេត្ត​ស្វាយរៀង​ជា​ថ្មី​ទៀត​ក្នុង​វគ្គ​ពាក់​កណ្កាល​ផ្ដាច់ព្រ័ត្រ​ តេជោលីគ​ រដូវកាល​ទី៣​ ឆ្នាំ​២០២៦។​ មួយ​គូ​ទៀត​នោះ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ វិសាខា​ ប៉ះ​ ស្នងការ​រាជធានីភ្នំពេញ។​ ២ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី៣​ ខែ​កក្កដា​ ២០២៦ ៕​

អត្ថបទដោយ៖ នួន​​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម