ព័ត៌មានអន្ដរជាតិ
សង្គ្រាម៥ឆ្នាំក្រោយរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា ឆក់យកជីវិតមនុស្សអស់ជាង ១០ម៉ឺននាក់
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឈានដល់ចំណុចដ៏រន្ធត់មួយ ដោយតួលេខអ្នកស្លាប់ពីគ្រប់ភាគីទាំងអស់ បានកើនឡើងរហូតដល់ជាង ១០០ ០០០នាក់ហើយ គិតចាប់តាំងពីរដ្ឋប្រហារយោធាកាលពី ៥ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីអង្គការឃ្លាំមើលទិន្នន័យជម្លោះប្រដាប់អាវុធ ACLED ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន France24 នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

ភ្លើងសង្គ្រាមនេះ បានឆាបឆេះឡើង បន្ទាប់ពីកងទ័ពបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយមក ក្រុមសកម្មជនជាច្រើនបានរត់ចូលព្រៃ បង្កើតជាក្រុមទ័ពព្រៃប្រជាធិបតេយ្យ ចាប់ដៃគ្នាប្រយុទ្ធជាមួយកងទ័ពភាគតិច ដើម្បីប្រឆាំងនឹងរបបសឹក។ អង្គការ ACLED បានចាត់ទុកសង្គ្រាមនេះថា ជាជម្លោះដ៏សាហាវ និងបង្ហូរឈាមខ្លាំងបំផុតនៅក្នុងតំបន់អាស៊ី នាពេលបច្ចុប្បន្ន។
សព្វថ្ងៃនេះ ស្ថានភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ា គឺធ្លាក់ដុនដាបខ្លាំងណាស់ ដោយមនុស្សជាង ៣,៧លាននាក់ត្រូវរត់ចោលផ្ទះសម្បែង ហើយពលរដ្ឋម្នាក់ក្នុងចំណោមប្រាំនាក់ កំពុងដាច់បាយអត់អាហារហូបចុក។ នៅទីក្រុងធំៗ តែងតែមានការលបធ្វើឃាតកើតឡើង ចំណែកឯតាមខេត្តវិញ ត្រូវរងការទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃ ពីយន្តហោះចម្បាំងរបស់យោធា។ នៅក្នុងសង្គ្រាមនេះ មានក្រុមប្រដាប់អាវុធខុសៗគ្នារហូតដល់ទៅជាង ១ ២០០ក្រុម ដែលធ្វើឱ្យវាក្លាយជាសង្គ្រាមដ៏បែកបាក់ និងស្មុគស្មាញបំផុតក្នុងលោក។ ដើម្បីបង្គ្រប់កម្លាំងទ័ព យោធាថែមទាំងបានចេញច្បាប់ចាប់បង្ខំពលរដ្ឋឱ្យចូលធ្វើទាហានរហូតដល់ ៥០ ០០០នាក់ ដែលអតីតទាហានរត់ចោលជួរម្នាក់ បាននិយាយថា វាដូចជាគេបញ្ជូនពលរដ្ឋស្លូតត្រង់ទៅស្លាប់អ៊ីចឹង៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


