វប្បធម៌ ជំនឿ
តើបុរសនិងស្ត្រីមានប្រជ្រុយរងទឹកភ្នែក មានជោគជតាខុសគ្នាបែបណា?
ចាប់តាំងពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន បើទោះបីស្ថិតក្នុងសម័យវិទ្យាសាស្ត្រសម្បូរបែប ជំនឿបែបបុរាណក៏នៅតែដិតជាប់ក្នុងចិត្តរបស់មនុស្សយើងម្នាក់ៗមិនទាន់សាបសូន្យនោះឡើយ។
យ៉ាងណាមិញត្រឡប់មកដឹងអំពីអត្ថន័យចំពោះប្រជ្រុយរងទឹកភ្នែក ទៅលើបុរសនិងស្ត្រី ដែលបានចែងក្នុងតម្រាមើលប្រជុយរបស់បុរាណឯណេះវិញ ប្រាកដជាបងប្អូនចង់ដឹងណាស់ថាតើបុរសនិងស្ត្រីដែលមានប្រជ្រុយនៅត្រង់ចំណុចផ្នែកគល់ភ្នែកខាងក្រោម (ប្រជ្រុយរងទឹកភ្នែក) មានអត្ថន័យបែបណាពាក់ព័ន្ធនិងប្រជ្រុយនេះនៅលើបុរសឬស្ត្រី។

បើតាមការស្រាវជ្រាវស្វែងរកក្នុងតម្រាមើលប្រជ្រុយរបស់បុរាណមួយ បានចែងច្បាស់ក្នុងអត្ថន័យប្រជ្រុយខាងលើនេះ ដែលបានកើតឡើងទៅលើបុរសឬស្រ្តីបានទស្សន៍ទាយថា ចំពោះបុរសដែលមានប្រជ្រុយរងទឹកភ្នែកក្នុងតម្រាបានទស្សន៍ទាយថា ជាគ្រឿងបញ្ជាក់ឱ្យដឹងថា បុរសនោះជាអ្នកចូលចិត្តស្ងប់ ចូលចិត្តការពិតយុត្តិធម៌។ ជាមនុស្សស្ទាក់ស្ទើរ ជាមនុស្សមិនសូវជឿលើមនុស្សងាយៗមានសតិបញ្ញា និងការគិតជាកណ្តាលមិនសូវជឿលើគំនិត ដែលខ្លួនឯងគិតច្រើនពឹងផ្នែកលើការគិតរបស់អ្នកដទៃ តែបើមានអ្នកធំណាម្នាក់ជួយឧបត្ថមរាប់អានជោគជតាជីវិតបុរសនោះនឹងចំរើនរុងរឿង។
ចំណែកគូរគ្រងវិញ ពិតប្រាកដបុរសដែលមានប្រជ្រុយខាងលើនេះ គឺជាមនុស្សជាកណ្តាលដូចគ្នាឬជាមនុស្សនាំយកជោគលាភទ្រព្យសម្បត្តិប្រាក់មាសមកឱ្យខ្លួន។
ក្នុងក្បូនតម្រាដដែលក៏បានទស្សន៍ទាយចំពោះស្ត្រីដែរថា ស្ត្រីឯណាដែលមានប្រជ្រុយរងទឹកភ្នែកទំនាយទាយបញ្ជាក់ឱ្យដឹងអំំពីស្ត្រីនោះ មានចិត្តស្ងប់ស្ងាត់ និងមានភាពរាក់ទាក់ភក្តី តែជាមនុស្សឆាប់ជឿចិត្តគេងាយៗ ដោយសាតែសតិបញ្ញាការគិតតិចតូចនិងភាពវាងវ័យពុំសូវទាន់គេ។
មនុស្សស្ត្រីដែលមានប្រជ្រុយរងទឹកភ្នែកទំនាយក្នុងតម្រាទាយបន្តថា ជាមនុស្សមានបុណ្យវាសនាតិចតូចបើសិនប្រកបមុខរបររកសុីក៏មិនសូវទាន់មិត្តភក្តិដែរ។ ចំណែកការគ្រប់គ្រងជីវិត ក៏មិនសូវមានការទៀងទាត់ផងដែរ ជីវិតមិនសូវមានសេចក្តីសុខ ជួបទុក្ខព្រួយមកតាមជាមួយជានិច្ច៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


