វប្បធម៌ ជំនឿ
ទំនាយឆ្នាំ២០២៤ របស់លោកយាយ Baba Vanga ក្លាយជាការពិត មួយហើយ
មនុស្សជាច្រើនប្រហែលស្គាល់ឈ្មោះ Baba Vanga ហើយ ដោយលោកយាយពិការភ្នែករូបនេះគឺជាគ្រូទាយដ៏ល្បីល្បាញម្នាក់ ដែលទំនាយរបស់គាត់មានអត្រាត្រឹមត្រូវរហូតដល់ទៅជាង៨០%ឯណោះ។

លោកយាយសញ្ជាតិប៊ុលហ្គារីរូបនេះ បានទាយត្រូវអំពីការវាយប្រហារភេរវកម្មថ្ងៃ១១ខែកញ្ញានៅសហរដ្ឋអាមេរិក, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប, ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana និងតំណែងជាប្រធានាធិបតីរបស់លោក Barack Obama ព្រមទាំងព្រឹត្តិការណ៍មួយចំនួនទៀត ហើយសម្រាប់ឆ្នាំ២០២៤នេះ លោកយាយ បានទាយទុកអំពីរឿងហេតុចំនួន៦ដែលមានដូចជាការអភិវឌ្ឍកំព្យូទ័រកង់ទិច វិបត្តិសេដ្ឋកិច្ច លោកដូណាល់ត្រាំឆ្លងជំងឺអាថ៌កំបាំង ដំណោះស្រាយចំពោះជំងឺមហារីក គ្រោះធម្មជាតិ និងយុគសម័យប្រេងឈានដល់ទីបញ្ចប់។
ត្បិតឆ្នាំ២០២៤ ទើបតែឈានចូលបានប៉ុន្មានថ្ងៃក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍មួយបានកើតឡើងដូចទំនាយរបស់គាត់គ្មានខុស។

ក្នុងទំនាយនោះ លោកយាយទាយថា ឆ្នាំ២០២៤ នឹងនាំមកនូវគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ភាគច្រើនទាក់ទងនឹងការឡើងកម្តៅផែនដី ហើយគ្រោះមហន្តរាយដូចជាទឹកជំនន់ រញ្ជួយដី និងអគ្គិភ័យ នឹងកើតឡើងកាន់តែញឹកញាប់ក្នុងឆ្នាំនេះ ដែលបណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន ជាពិសេស លោកយាយ បានគូសបញ្ជាក់ពីការរញ្ជួយដីដ៏ធំ ក្នុងតំបន់ប៉ាស៊ីហ្វិក។
ជាក់ស្តែង គ្រាន់តែថ្ងៃដំបូងនៃឆ្នាំ២០២៤ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៦រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុនតែម្តង ដោយសម្លាប់មនុស្សជិត១០០នាក់។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែចាំមើលថាតើ ទំនាយរបស់លោកយាយសម្រាប់ឆ្នាំ២០២៤នេះណាខ្លះទៀត ដែលអាចក្លាយជាការពិត។
សូមបញ្ជាក់ថា លោកយាយ Baba Vanga មានឈ្មោះពិត Vangelia Gushterova ត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំ ហើយពេលនោះ គាត់អះអាងថា គាត់បានទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ព្យុះព្រះអាទិត្យដែលវាយប្រហារភពផែនដី កើតឡើងពិត ដូចទំនាយលោកយាយ Baba Vanga
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


