វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធីអបអរសាទរទិវាអាស៊ានលើកទី៥៥
ភ្នំពេញ ៖ លោកជំទាវភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ឆ្នាំ២០២០-២០២២បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័នឧត្តមមន្ត្រីផ្នែកវប្បធម៌និងសិល្បៈ អង្គទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនា មន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិស្ស និងនិស្សិតជាច្រើននាក់ថែមទៀត។

លោកជំទាវ ភឿងសកុណាបានបញ្ជាក់ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងសាមគ្គីភាព សហគមន៍តែមួយជោគវាសនារួម តាមរយៈ កាពង្រីក ការផ្សព្វផ្សាយ និង កិច្ចសហប្រតិបត្តិការសហគមន៍ ទាំងមានបញ្ហាសេដ្ឋកិច្ចនយោបាយ សន្តិសុខសង្គម វប្បធម៌ ។

លោកជំទាវបង្ហាញពីមោទនភាព ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ហើយកម្ពុជា ប្តេជ្ញាដឹកនាំកិច្ចប្រជុំអាស៊ាន ក្រោមប្រធានបទ«អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សម្រាប់ ការផ្សះផ្សា សន្តិភាព និង ភាពចម្រុងចម្រើន នៅក្នុងតំបន់ទាំងមូលឱ្យទទួលបានជោគជ័យ។

លោកជំទាវបានបន្តថា ប៉ុន្មានឆ្នាំថ្មីៗនេះយើងបានកំណត់គោលនយោបាយនិងយុទ្ធសាស្ត្រដើម្បីការពារនិងរក្សាកេរ្តិ៍ ដំណែល វប្បធម៌ ដ៏សម្បូរបែប និងឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានោះយើង ក៏មានកិច្ចការសំខាន់ផ្សេងទៀត ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រឹងមាំក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាពិសេស ក្នុងវិស័យវប្បធម៌ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើងដើម្បីឈានដល់គោលដៅសម្រេចឱ្យបាននូវសហគមន៍ អាស៊ានសង្គម-វប្បធម៌ឆ្នាំ២០២៥។ ក្នុងក្របខ័ណ្ឌរបស់រដ្ឋមន្ត្រីអាស៊ាន ដែលទទួលបន្ទុកផ្នែកវប្បធម៌ និងវិចិត្រសិល្បៈ យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហានានា ជាពិសេសការទទួលឥទ្ធិពលបច្ចុប្បន្នរបស់COVID-19ដើម្បីស្វែងរកផ្លូវសម្រាប់វិស័យវប្បធម៌ ដើម្បីឈានទៅមុខក្នុងលក្ខណៈដ៏រស់រវើក និងមានភាពស្វាហាប់ជាងមុន។

លោកជំទាវសង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែជាការប្រារព្ធពិធី នៃវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែ នឹងពង្រឹងចំណងមិត្តភាពមិត្តភាព វប្បធម៌ ទំនៀមទំលាប់ ដែលអនុញ្ញាតឲ្យយើងផ្លាស់ប្តូរគំនិត និងរៀនសូត្រពីគ្នាទៅ វិញទៅមកដោយអនុលោមទៅតាមស្មារតីអាស៊ាន“ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយសហគមន៍មួយ”។

ពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥នេះមានរៀបចំជាកម្មវិធីសំនួរចម្លើយចំណេះដឹងពីអាស៊ាន,ការសម្តែងទស្សនីយភាពរបាំអាស៊ាន ការសម្តែងនិងប្រគំជូនចម្រៀងអាស៊ាន,ពិព័រណ៍រូបថតសមិទ្ធផលក្នុងក្របខណ្ឌអាស៊ានផ្នែកវប្បធម៌និងសិល្បៈជាដើម។

សូមបញ្ជាក់ថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ដោយ៥ប្រទេសដូចជា ប្រទេសឥណ្ឌូនេស៊ី,ម៉ាឡេស៊ី,ពីលីពីន,សិង្ហបុរី និងថៃ នៅទីក្រុងបាំងកកប្រទេសថៃ។ បច្ចុប្បន្ននេះ អាស៊ានមានសមាជិកចំនួន១០ប្រទេសរួមមាន៖ ប្រទេសប្រ៊ុយណេ , កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ ,ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម។ មកដល់ពេលនេះ អាស៊ានមានប្រជាជនជាង៦៦១លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុប (GDP)ជាង៣ទ្រីលានដុល្លារអាមេរិក និងពាណិជ្ជកម្មលើសពី២,៧ទ្រីលានដុល្លារអាមេរិក៕

















-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


