វប្បធម៌ ជំនឿ
ហោរាសាស្រ្តមនុស្សឆ្នាំ “ជូត ឆ្លូវ ខាល ថោះ” សម្រាប់ថ្ងៃទី៣០ កក្កដា ដល់ថ្ងៃទី៥ សីហា
អត្ថបទនេះនឹងលើកយកហោរាសាស្ត្រមនុស្សចំនួនបួនក្រុមដែលកើតក្នុងឆ្នាំ ជូត ឆ្លូវ ខាល ថោះ ដោយយោងតាមប្រតិទិនចន្ទគតិ ក្នុងក្បួនតម្រាចិន សម្រាប់ថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។
ឆ្នាំជូត (កណ្ដុរ)

ស្ថានភាពការងារ និងរបររកស៊ីរបស់កណ្ដុរក្នុងសប្ដាហ៍នេះមិនសូវជាល្អនោះទេ។ យ៉ាងណាមិញសម្រាប់អ្នកដែលនៅលីវ នឹងមានលាភសំណាងបានជួបមនុស្សដែលខ្លួនពេញចិត្ត។ នៅក្នុងដំណាក់កាលទាក់ទងគ្នា ឃើញថាគេល្អជាមួយអ្នកខ្លាំងណាស់។ ប្រសិនបើឆ្លងផុតដំណាក់កាលដំបូងទៅបាន អ្នកទាំងពីរនឹងមានឱកាសចូលរោងការ សាងគ្រួសារដ៏មានសុភមង្គល។
ឆ្នាំឆ្លូវ (គោ)

រាសីរបស់គោស្រុតចុះបន្តិចក្នុងសប្ដាហ៍នេះ។ ផ្ទុយទៅវិញ អ្នកនឹងជួបសំណាងខាងស្នេហា។ ដោយមានការណែនាំពីសាច់ញាតិ ឬមិត្តភក្តិ គោនៅលីវនឹងបង្កើតមិត្តភក្តិថ្មីជាច្រើនជាមួយមនុស្សភេទផ្ទុយ។ ប្រសិនបើចេះចាប់យកឱកាស ភាគរយខ្ពស់ដែលអ្នកអាចបង្កើតចំណងស្នេហ៍ដ៏ល្អមួយ។
ចំពោះជីវិតអាពាហ៍ពិពាហ៍ដែលធ្លាប់មានភាពតានតឹងនឹងចាប់ផ្ដើមធូរស្រាល។ ឆ្លងកាត់រឿងជាច្រើន ភាគីទាំងពីរចេះគិតគូរកាន់តែខ្លាំង និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ហើយទំនាក់ទំនងអាពាហ៍ពិពាហ៍នឹងត្រឡប់ទៅភាពផ្អែមល្ហែមដូចពីមុនវិញ។
ឆ្នាំខាល (ខ្លា)

ទាំងទ្រព្យសម្បត្តិ និងប្រាក់ចំណូលរបស់គោនឹងមានស្ថេរភាពនៅក្នុងសប្ដាហ៍នេះ ទោះបីតានតឹងក្នុងរបរតិចតួចក្ដី។
រីឯបញ្ហាស្នេហាវិញរាសីល្អណាស់ ជាពិសេសសម្រាប់ខ្លាដែលមានដៃគូ នឹងមានទំនាក់ទំនងល្អូកល្អឺននឹងគ្នា។ ខ្លាដែលមានទំនាក់ទំនងរលូន នឹងមានឱកាសចូលឈានដល់ដំណាក់កាលអាពាហ៍ពិពាហ៍ ឬភ្ជាប់ពាក្យ។ ចំណែកខ្លាដែលមានរៀបការរួច ទំនាក់ទំនងគ្រួសារនឹងមានភាពចុះសម្រុងគ្នា ហើយសុខកាយសប្បាយចិត្តទាំងអស់គ្នា។
ឆ្នាំថោះ (ទន្សាយ)

រាសីទន្សាយមិនឡើងមិនចុះនោះទេ។ ក្នុងនោះចូរប្រយ័ត្នចំពោះទំនាក់ទំនងស្នេហា ព្រោះវាហាក់ដូចជាមិនរលូនប៉ុន្មានឡើយ ហើយជម្លោះជាមួយដៃគូដោយសាររឿងតូចតាចនឹងត្រូវកើតឡើង។
សប្ដាហ៍នេះទន្សាយ គួរតែចំណាយពេលជាមួយគ្រួសារឲ្យបានច្រើន កុំព្រងើយកន្តើយនឹងអារម្មណ៍អ្នកជុំវិញខ្លួន ព្រោះភាពរវល់នឹងការងាររបស់អ្នក។ ព្យាយាមធ្វើឱ្យមានតុល្យភាពរវាងទំនាក់ទំនងគ្រួសារ និងជីវិតការងារ ដើម្បីបង្កើតបរិយាកាសគ្រួសាររីករាយ។
រីឯលុយកាក់ គួរតែប្រយ័ត្នជាងធម្មតា ត្បិតការក្ស័យធនអាចបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នក! ការចំណាយប្រចាំថ្ងៃនឹងមានទំហំធំជាងមុន។ ដូច្នេះត្រូវរៀបចំផែនការហិរញ្ញវត្ថុឱ្យបានល្អ ហើយចំណាយក្នុងកម្រិតមធ្យម ចៀសវាងខ្ចីបុលគេ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


