វប្បធម៌ ជំនឿ
បម្រាម ៨យ៉ាង ហាមធ្វើដាច់ខាតនៅលើក្បាលដំណេក
ក្បាលដំណេក ឬក្បាលគ្រែនៅក្នុងបន្ទប់គេង ជាកន្លែងទាក់ទាញហុងស៊ុយ នាំលាភសំណាងដល់ម្ចាស់ផ្ទះ បើរៀបចំត្រឹមត្រូវនឹងនាំភាពចម្រុងចម្រើន តែបើខុសវិញ ជីវិតគ្រួសារនឹងមិនបានសុខឡើយ។ ដូច្នេះហើយទើបបានជាអ្នកមានជំនឿមុតមាំទៅលើហុងស៊ុយ តែងតែព្យាយាមរៀបចំក្បាលដំណេក ឬក្បាលគ្រែយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសរឿងមិនល្អ។ ក្នុងនោះគេតែងគិតទៅលើរឿងសំខាន់ៗដូចជា៖

១. ហាមបែរក្បាលដំណេកទៅទិសខាងលិច និងខាងត្បូង មិនថាគេងទីណាក៏ដោយ ទោះជាផ្ទះខ្លួនឯង ផ្ទះគេ ឬផ្ទះសំណាក់ ចូរគេងបែរទៅទិសខាងកើតឬខាងជើង ព្រោះគេជឿថា វាជាទិសល្អ អាចនាំឥទ្ធិពលវិជ្ជមានដល់ជីវិត។ ចំណែកទិសខាងត្បូងវិញ ជាទិសដែលព្រះសិរសារបស់ព្រះពុទ្ធទ្រង់បែរទៅរកនៅពេលទ្រង់បរិនិព្វាន ដូច្នេះវាមិនល្អឡើយសម្រាប់ទិសដៅក្បាលដំណេក។ ចំពោះទិសខាងលិច ជាទិសមនុស្សស្លាប់ ចូរចៀសវាងដាច់ខាត ត្បិតវាអាចនាំជំងឺតម្កាត់ និងទាក់ទាញថាមពលអវិជ្ជមាន។
២. ហាមបែរក្បាលដំណេកប្រឈមបន្ទប់ទឹក គេជឿថា សុខភាពអ្នកនឹងកាន់តែអាក្រក់ជាលំដាប់។ ជីវិតនឹងជួបឧបសគ្គស្មុគស្មាញ និងការលំបាកឥតល្ហែ។
៣. ហាមបែរក្បាលដំណេកទៅរកជញ្ជាំងប្រេះ ប្រសិនបើក្បាលដំណេកមានជញ្ជាំងប្រេះស្រាំ គេជឿថាអ្នកនឹងមានជម្លោះជាមួយគូស្នេហ៍ អាចឈានដល់ការលែងលះទៀតផង។
៤. ហាមបែរក្បាលដំណេកប្រឈមនឹងផ្ទះបាយ គេជឿថា វាធ្វើឱ្យសុខភាពអន់ថយ ការងារមិនចម្រុងចម្រើន ព្រមទាំងគ្មានសំណាងខាងទ្រព្យសម្បត្តិ។

៥. ហាមគេងក្រោមធ្នឹមផ្ទះ គេចាត់ទុកការគេងក្រោមធ្នឹមផ្ទះជាហុងស៊ុយអាក្រក់ ធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល យល់សប្តិច្រើន ជាពិសេសធ្នឹមជាចំណុចនៃផ្លូវដើររបស់ពពួកអមនុស្ស។
៦. ហាមគេងទល់មុខទ្វារចូលបន្ទប់ ទ្វារគឺជាចំណុចលំហូរនៃថាមពល ទាំងវិជ្ជមាន និងអវិជ្ជមាន ខណៈការបែរក្បាលដំណេកចំពីមុខទ្វារ នឹងនាំឱ្យមានការប៉ះទង្គិចហុងស៊ុយល្អៗ ឬចាស់ៗចំណាំថា គ្មានសិរីសួស្ដី។
៧. ហាមគេងនៅទល់មុខកញ្ចក់ធំ ការគេងនៅពីមុខកញ្ចក់ ត្រូវបានគេជឿថា ធ្វើឱ្យរាងកាយបញ្ចេញថាមពលអវិជ្ជមានពេញមួយយប់ នឹងនាំឱ្យគេងមិនគ្រប់គ្រាន់ ព្រមទាំងអាចនាំរឿងស៊យដល់ទំនាក់ទំនងប្ដីប្រពន្ធ។
៨. ហាមគេងបែរទៅរកបង្គន់ តាមជំនឿជឿថា អ្នកគេងងាយនឹងឈឺ នាំឱ្យសុខភាពចុះខ្សោយ ហើយវាជាហុងស៊ុយមិនល្អសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរផ្សេងៗ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្នុងក្បួនហុងស៊ុយ តើក្បាលគ្រែគួរបែរមុខទៅទិសណាល្អជាងគេ?
ចុចអាន៖ ពណ៌ផ្ទះហុងស៊ុយ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


