វប្បធម៌ ជំនឿ
ប្រកួត ៣ថ្ងៃ ដើម្បីរកឃើញជ័យលាភី ពានរង្វាន់ចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣
ក្រោយពីបានដំណើរការ ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ មក មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» បានបិទបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នេះ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ក្រោមអធិបតីភាព លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាង បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រោយពីការប្រកួតប្រជែងរយៈពេល ០៣ថ្ងៃ មហោស្រពបានរកម្ចាស់ជ័យលាភីចំនួន ០៣រូប និងម្ចាស់ពានរង្វាន់កិត្តិយស មួយចំនួន ដូចខាងក្រោម៖
* ជ័យលាភីលេខ១ ទទួលបានពានមាស១ បានទៅលើបេក្ខជន ឈ្មោះ ណូន សុខ មកពីខេត្តសៀមរាប
* ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ បានទៅលើបេក្ខជន ឈ្មោះ សាត វណ្ណា មកពីរាជធានីភ្នំពេញ

* ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ បានទៅលើបេក្ខជន ឈ្មោះ សូ សារ៉ន មកពីខេត្តស្វាយរៀង
* ចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ បានទៅលើបេក្ខជន ឈ្មោះ ឆុន តុលា មកពីខេត្តសៀមរាប និងបេក្ខជន ច្រឹក សេ មកពីខេត្តសៀមរាប។

គួរបញ្ជាក់ជូនថា ការរៀបចំមហោស្រពចាប៉ីដងទូទាំងប្រទេសនេះ គឺក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃ ព្រមទាំងជាលើកកម្ពស់ជាផ្ទេរចំណេះដឹងផ្នែកចាប៉ីជូនដល់យុវជនជំនាន់ក្រោយផងដែរ។


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


