វប្បធម៌ ជំនឿ
ព្រះពុទ្ធរូប ២អង្គ រកឃើញនៅ តាកែវ ត្រូវបានយកទៅជួសជុល និងគ្រោងដាក់តាំងបង្ហាញ
បដិមាព្រះពុទ្ធរូបចំនួន ២អង្គ ដែលបានរកឃើញនៅខេត្តតាកែវ កាលពីប៉ុន្មានថ្ងៃមុននេះ ឥឡូវត្រូវបានយកមករក្សានៅសារមន្ទីរជាតិ សម្រាប់សិក្សា អភិរក្សជួសជុល និងដាក់តាំងបង្ហាញដល់សាធារណជននាពេលអនាគត។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំក្រុមការងារ នៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញព្រះពុទ្ធបដិមាទាំង ២អង្គ។

ក្រោយការពិនិត្យ និងវាយតម្លៃ មន្ត្រីជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ សាងពីថ្មភក់ ដែលមានអាយុកាលនៅកំឡុង សតវត្សរ៍ ទី៧ ក្នុងរចនាបថភ្នំដា។ ដោយយល់ឃើញថា ស្ថានភាព នៃរូបព្រះបដិមាទាំងពីរអង្គនេះ មានការបាក់បែក និងត្រូវទទួលការសម្អាតអភិរក្សតាមបច្ចេកទេស ទើបក្រុមការងារថ្នាក់ខេត្តបានសម្រេចប្រគល់រូបចម្លាក់ទាំងពីរព្រះអង្គនេះ មករក្សាទុកនៅសារមន្ទីរជាតិកម្ពុជា។

រូបព្រះពុទ្ធបដិមាទាំងពីរ អង្គនេះ រួមមាន៖
១. ព្រះពុទ្ធសមាធិ៖ មានកម្ពស់ប្រហែល ៨០ សង់ទីម៉ែត្រ និងព្រះភ្នែនប្រហែល ៦៧ សង់ទីម៉ែត្រ
២. ព្រះពុទ្ធទីបង្ករ៖ មានកម្ពស់ប្រហែល ១,៥០ ម៉ែត្រ ជើងទម្រប្រហែល ៦៧ សង់ទីម៉ែត្រ
បច្ចុប្បន្នវត្ថុបុរាណទាំងពីរអង្គនេះ ត្រូវបានរក្សានៅសារមន្ទីរជាតិ សម្រាប់បន្តការសិក្សា អភិរក្សជួសជុល និងដាក់តាំងបង្ហាញដល់សារធារណជននាពេលអនាគត។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្មោះត្រង់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមសហការយ៉ាងផុសផុល ក្នុងការថែរក្សាការពារវត្ថុបុរាណដែលបានប្រទះឃើញ ហើយបានសហការក្នុងការប្រគល់វត្ថុទាំងនោះមករក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

គួរបញ្ជាក់ថា រូបព្រះពុទ្ធបដិមាទាំងពីរអង្គនេះ ត្រូវបានប្រជាពលរដ្ឋកាយដីប្រទះឃេីញ កាលពីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


